ម្នាក់​ៗ​សុទ្ធតែ​មិនធម្មតា​ឡើយ (មានវីដេអូ)

96

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​កាប់​ប្លន់​យក​ម៉ូតូ និង​ជួញដូរ​គ្រឿងញៀន​ចំនួន​៥​នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ធ្វើ​សន្និសីទកាសែត​បង្ហាញ​មុខជា​សាធារណៈ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨ ។

Loading...

ជនសង្ស័យ​ដែល​បង្ហាញមុខ​១- ឈ្មោះ ឌឹ​ក វុ​ត្ថា ហៅ​តូច ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ភូមិ បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ២- ឈ្មោះ លី ចាន់​ដា​រ៉ា ហៅ​ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ផ្លូវ​រថភ្លើង​ក្នុងភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ៣- ឈ្មោះ គឿ​ង សុ​ជាតិ ហៅ​ឧត្តម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ធ្វើ​សកម្មភាព​ប្លន់ ។ ៤- ឈ្មោះ ស៊ី​ត យូ​សុះ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឬ​ស្សី​ជ្រោយ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល និង​៥- ឈ្មោះ កែវ ស​កក្កដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​ភូមិ​ចុង​ខ្ស​ច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។ អ្នក​ទាំង​២​នាក់​ជួញដូរ​គ្រឿងញៀន ។

នៅ​ក្នុង​សន្និសីទកាសែត​លោក​វរៈសេនីយ៍ទោ គល់ យី អធិការ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ ដែល​បង្ហាញមុខ​នៅ​ពេល​នេះ មាន​ករណី​ផ្សេង​ពី​គ្នា​ដែល​ករណី​ទី​១ គឺជា​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ប្លន់​មាន​គ្នា​ចំនួន​៣​នាក់ និង​២​នាក់​ទៀត​ជា​ក្រុម​ជួញដូរ​គ្រឿងញៀន​ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ស្រាវជ្រាវ ចាប់​បានជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨ ។
លោក​វរៈសេនីយ៍ទោ គល់ យី បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​ករណី​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​SUZUKI SMASH ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2BL-8439 មួយ​គ្រឿង កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៣​នាក់ កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សង្កាត់​ឬ​ស្សី​កែវ ដោយ​ដកហូត​បាន​ម៉ូតូ​ជន​រង​គ្រោះ​មួយ​គ្រឿង ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​ឡែ​ន​ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ស្រាវជ្រាវ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ បាន​៩​កញ្ចប់ ។ ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវ​បាន​បង្ហាញមុខ​នៅ​ពេល​នេះ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ចំណុច​ផ្លូវ​រថភ្លើង​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ហើយ​កាប់​ទៅ​លើ​ឈ្មោះ កន នាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ​រង​របួស​ដៃ ហើយ​យក​ម៉ួ​តូ​ទៅ​បាត់ ។ ការ​កាប់​ប្លន់​នេះ ខណៈ​ពេល​ដែល​ជន​ជន​រង​គ្រោះ​ដឹក​នារី​២​នាក់ ហើយ​អង្គុយ​ចាំ​យក​លុយ​ក៏​ត្រូវ​ជនសង្ស័យ​កាប់​ប្លន់​តែ​ម្តង ៕