គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ថ្ងៃ​តែ​មួយ ដោយសារ​តែ​សេព​គ្រឿង​ស្រវឹង

102

ខេត្ត​កែប ៖ នៅ​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ មាន​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវ ជាតិ​លេខ​៣៣ ត្រង់​ចំណុច​ខាងលិច​មន្ទីរ​សុខាភិបាល​ខេត្ត​កែប ស្ថិត​ក្នុងភូមិ​កែវ ក្រសាំង សង្កាត់​កែប ក្រុងកែប​រវាង​ម៉ូតូ និង​ម៉ូតូ​។ ក្នុង​ហេតុ​ការ​នេះ​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​រង​របួសធ្ងន់ និង​ស្រាល​។ សមត្ថកិច្ច​ចរាចរ​ក្រុងកែប បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ផលិត​ឆ្នាំ​២០១០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AP-7077 បើកបរ​ដោយ​ឈ្មោះ ញ៉ែ​ត ទិ​ត្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ (​រង​របួសធ្ងន់​) មាន​ទីលំនៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប។

Loading...

និង​អ្នក​រួម​ដំណើរ​ឈ្មោះ កៅ ណា​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ ភូមិ​ឃុំ​ជាមួយ​គ្នា​(​រង​របួសស្រាល​)​។ បាន​បុក​ជាមួយ​ម៉ូតូ មួយ​គ្រឿង​ទៀត​ម៉ាក Zoomer-X ពាក់​ស្លាក​លេខ កែប 1B-2879 (​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​) បើកបរ ដោយ​ឈ្មោះ ភូ អ៊​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប មុខរបរ​នគរបាល​(​រង​របួសធ្ងន់​)​។ ជន​រង​គ្រោះ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​បង្អែក​ខេត្ត​កែប​។ សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ បណ្តាល​មក​ពី​ភាគី​ទាំង​សងខាង​បើកបរ​ក្នុង​ស្ថានភាព​ស្រ​វ៉ឹ​ង​ដូច​គ្នា​។

ករណី​ទី​២ ៖ នៅ​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​ចំណុច​ខាងលិច​ស្ថានីយ​ប្រេង LHR លើ​ផ្លូវជាតិ​លេខ​៣៣ ករណី​នេះ​កើតឡើង​រវាង​ម៉ូតូ​បុក​គូទ​ម៉ូតូ​រ៉ឺ​ម៉ក​ពីក្រោយ បណ្ដាល​ឲ្យ​រង​របួស មនុស្ស​ប្រុស​២​នាក់ ក្នុង​ទិស​ដៅ​ស្របគ្នា​។ សមត្ថកិច្ច​ចរាចរ​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​បុក​គូទ​ម៉ូតូ​រ៉ឺ ម៉ក​នោះ​ម៉ាក​ហុងដា សេ​១២៥ ផលិត​ឆ្នាំ​២០០១ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ វី បូ​រិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ពងទឹក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប (​បណ្តាល​ឲ្យ​រង​របួសធ្ងន់​)​។

ចំណែក​ម៉ូតូ រ៉ឺ​ម៉ក​ដែល​គេ​បុក​ពីក្រោយ​នោះ​ម៉ាក​សាន់​យ៉ា​ន់ សេ​១៥០ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ដូច​គ្នា បើកបរ​ដោយ​ឈ្មោះ កូប ហ៊ី​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ជនជាតិ ខ្មែរឥស្លាម​) រស់នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត មុខរបរ កសិករ (​មិន​មារ​រង​របួស​ទេ​) ម៉ូតូ​ស្រប​ទិស​គ្នា​។ សមត្ថកិច្ច​ចរាចរ​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។

មូលហេតុ នៃ​ការ​គ្រោះថ្នាក់​ចរាចរ​ខាងលើ បណ្តាល​មក​ពី អ្នកបើកបរ​ម៉ូតូ​ហុងដា​គឺ​បើកបរ​ក្នុង ស្ថានភាព​ស្រវឹង​ហើយ​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​រ៉ឺ​ម៉ក​ដែល​រត់​ពីមុខ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ខ្លួនឯង​។ ក្រោយ​ពី​ធ្វើការ​ពិនិត្យ​វាស់វែង​រួច សមត្ថកិច្ច​បាន​នាំ​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ក្រុងកែប រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕