ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​ប្រធាន​ផ្សារ​អូរ​ឫស្សី

132

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ វិ​ច្ឆិកា នៅ​សាលា​ខណ្ឌ​៧​មក​រា មាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេ​រ​ភារកិច្ច​ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឫស្សី ក្រោយ​អធិបតីភាព​លោក លី​ម សុភា អភិបាល គណៈ​អភិបាល​ខណ្ឌ ។

Loading...

ពិធី​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីសម្រេច​តែងតាំង​លោក ហ៊​ត វ៉ា​ន់​ធី អតីត​អនុប្រធាន​ផ្សារ​អូរ​ឫស្សី ត្រូវ​បាន​តែងតាំង​ជា​ប្រធានគណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូរ​ឫស្សី ជំនួស​លោក ឡេ​ង គឹ​ម​ស្រុង អតីត​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូរ​ឫស្សី​ថ្មី ត្រូវ​បាន​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រកាស និង​តែងតាំង​ឲ្យ​ទៅ​កាន់​តំណែង​ជា​នាយក​រដ្ឋបាល​សាលា​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

គួរ​កត់​សំគាល់ថា លោក ហ៊​ត វ៉ា​ន់​ធី អតីត​ជា​អនុប្រធាន​ផ្សារ​អូ​ឬ​ស្សី​ច្រើន​ឆ្នាំ ដែល​ជា​មនុស្ស​ចាស់ទុំ​ក្នុង​ការ​ដឹកនាំ ដោយ​បទ​ពិសោធន៍​ស្រាប់ ដូច្នេះ​បាន​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​តែងតាំង​លោក ហ៊​ត វ៉ា​ន់ ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូរ​ឫស្សី​នេះ ពិតជា​ស័ក្តិសម​តាម​សមត្ថភាព​របស់​លោក​ដែល​ប្រឹងប្រែង​អនុវត្ត​នា​ពេល​កន្លង​នោះ ។

ចំណែក​លោក ឡេ​ង គឹ​ម​ស្រុង អតីតៈ​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ផ្សារ​អូរ​​ឫ​​ស្សី​ច្រើន​ឆ្នាំ រហូត​បាន​ឡើងជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ជិត​១០​ឆ្នាំ ក៏​មិនធម្មតា​ដែរ ពោល​គឺ​លោក​មានបទពិសោធន៍​កិច្ច​ការងារ​រដ្ឋបាល​ជាក់លាក់ ដូច្នេះ​ហើយ​ទើបត្រូវ​បាន​រាជរដ្ឋាភិបាល​មាន​ទំនុកចិត្ត តែង តាំង​ទៅ​ជា​នាយក​រដ្ឋបាល​សាលា​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​នោះ ៕