នគរបាល​ស្រុក​ពញាឮ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​បាន​៣​នាក់

143

ខេត្តកណ្តាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់​បាន​ត្រូវ​នគរបាល​ស្រុក​ពញាឮ​បង្ក្រាប​បាន​ថ្នាំ​ញៀន​១៣​កញ្ចប់ ទម្ងន់​២,៧៧​ក្រាម រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​០២​និង​៤៥​នាទី​រសៀល នៅ​ចំណុច​ខ្លោងទ្វា​វត្ត​ប្រសិទ្ធិ​ក្រោម ភូមិ​តា​ពេ​ជ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ។

Loading...

ជនសង្ស័យ​ចំនួន​៣​មាន​ទី​១-​ឈ្មោះ សៀន សេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់​ទឹក​ក​ត្នោត​ជូរ មាន​ទីលំនៅ​ភូមិ​ឈូក ឃុំ​គោក​ល្វៀង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ទេ​, ទី​២-​ឈ្មោះ រី ចាន់​ផា​ន់​ណា ហៅ រី ឈី​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជោ​ទ្រៀ​ច ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម និង​ទី​៣-​ឈ្មោះ ភាព វ័យ ហៅ ចត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធ្នង់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​សារធាតុ​ញៀន​ក្ន​ង​ទឹកនោម ។

នគរបាល​បាន​បញ្ជាក់​ថា នៅ​ថ្ងែ​កើតហេតុ​កម្លាំង​ផ្នែក​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​កម្លាំង​ភ្នាក់ងារ​ថា នៅ​ចំណុច​កើតហេតុ​មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​នៅ​ម្តុំ​ភ្នំ​បា​សិទ្ធិ​ធ្វើ​សកម្មភាព​នៅ​ក្នុងភូមិ​កើតហេតុ ។ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​រួច​មក​កម្លាំង​ផ្នែក​ជំនាញ​សហការ​ណ៏​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឈ្វាំង បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃ្លាំមើល​សកម្មភាព​បានឃើញ​សកម្មភាព​ជន​ស​ង្ស​យ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿង​ហើយ​ក៏​បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ និង​ចាប់​យក​វត្ថុ​តាង​បាន​ថ្នាំ​ញៀន​១​កញ្ចប់​តូច ។

បន្ទាប់​មក​ជនសង្ស័យ​ទាំង​២​នាក់​បាន​ទៅ​ចង្អុលបង្ហាញ​ជនសង្ស័យ​ដែល​ជា​អ្នកលក់​ទឹកត្នោតជូរ ជួញដូរ​គ្រឿងញៀន នៅ​រោង​លក់​ទឹកត្នោតជូរ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ម្នាក់ និង​ចាប់​យក​វត្ថុ​តាង​បាន​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់​តូច រួម​ជាមួយ​វត្ថុ​តាង​ផ្សេង​ទៀត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ សៀន សេង បាន​សារភាព​ថា ថ្នាំ​ញៀន​ដែល​យក​មក​លក់​ពេល​កើតហេតុ​នេះ​គឺ​ទិញ​មក​ពី​ជន​មិន​ស្គាល់ឈ្មោះ​នៅ​ព្រែក​ព្នៅ ដោយ​ទិញ​មក​ម្តង​ៗ​ចំនួន​១០០​ដុល្លារ យក​មក​ច្រក​ជា​កញ្ចប់​តូច​ៗ​លក់​វិញ ១​កញ្ចប់​តូច​តម្លៃ​១០​ដុល្លារ ។ ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​បន្ត​ចាត់ការ​តាម​នីតិវិធី ៕