បាត់​កូន​​អស់​មួយ​ថ្ងៃ ស្រាប់តែ​ប្រទះ​ឃើញ​គួរ​ឱ្យ​រន្ធត់

327

ខេត្តកណ្តាល ៖ ក្មេង​ប្រុស​ម្នាក់​បាន​សុំ​លុយ​ទៅ​លេង​លោត​ពោង​នៅ​វត្ត​អង្គរ​ជ័យ បាត់​មិនឃើញ​មក​ផ្ទះ រហូត​ក្រុម​គ្រួសារ​រក​ឃើញ​ស្លាប់​នៅ​ក្នុង​ទឹកស្ទឹង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥​នាទី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៨ ចំណុច​ក្នុង​ទឹកស្ទឹង មុខ​វត្ត​អង្គរ​ជ័យ ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយ ដែក​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

Loading...

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខុន សុវណ្ណ​រាជ ភេទ​ប្រុស អាយុ​៦​ឆ្នាំ មាន​ទីលំនៅ​ភូមិកណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​បានដឹង​ថា នៅ​ថ្ងៃ​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​បាន​សុំ​លុយ​ម្តាយ​ទៅ​លេង លោត​ពោង​នៅ​វត្ត​អង្គរ​ជ័យ រហូត​មក​ដល់​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា មិនឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​ឡើយ ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ដើរ​រក តែ​រក​មិនឃើញ​។

លុះ​មក​ដល់​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៨ ដោយ​មានការ​សង្ស័យ ក៏​ចុះ​មុជទឹក​ស្ទឹង​មុខ​វត្ត​អង្គរ​ជ័យ​រាវរក និង​យក​សំណាញ់​មក​បង់ ក៏​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​រង​គ្រោះ​បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ រួច​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​ប្រចាំ​ឃុំ​បាន​ចុះ​ពិនិត្យ​សព និង​បាន​បញ្ជាក់​ថា សព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ ។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ក្មេង​ប្រុស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ហើយ​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕