គ្រោះថ្នាក់​ចរាចរ​តែ​មួយ​ថ្ងៃ​សោះ​ស្លាប់ ស្លាប់​មនុស្ស​៩​នាក់​របួសធ្ងន់​៥​នាក់

115

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​នេះ កើត​ឡើ​១២​លើក​(​យប់​៨​លើក​) ស្លាប់​៩​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៥​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​២​នាក់​)​។ មូលហេតុ​គ្រោះថ្នាក់ ៖ ល្បឿន​៦​លើក​ស្លាប់​៥​នាក់​,​ប្រជែង​១​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​៤​លើក​២​នាក់​,​ស្រវឹង​១​លើក​ស្លាប់​១​នាក់​។ សរុប​ស្លាប់​៩​នាក់ ៖ ម៉ូត​៧​នាក់​(​មិន​ពាក់មួក​៥​នាក់​)​ថ្មើរជើង​២​នាក់​។

Loading...

គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ​នឹង​ម៉ូតូ​២​លើក​,​ម៉ូតូ​នឹង​រថយន្ត​តូច​៦​លើក​ស្លាប់​៥​នាក់​,​ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​,​រថយន្ត​តូច​នឹង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​នឹង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២១​គ្រឿង ក្នុង​នោះ​មាន ៖ ម៉ូតូ​១២​គ្រឿង​,​រថយន្ត​តូច​៧​គ្រឿង ,​រថយន្ត​ធំ​២​គ្រឿង​,​ថ្មើរជើង​២​នាក់​។ យានយន្ត​បង្កហេតុ ៖ ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៥​លើក ,​ផ្លូវ​ខេត្ត​៧​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ខេត្តកណ្តាល​៣​លើក​ស្លាប់​៣​នាក់​(​ស្រី​១​នាក់​) របួស​២​នាក់​,​ភ្នំពេញ​៣​លើក ស្លាប់​២​នាក់​របួស​១​នាក់​,​បាត់ដំបង​១​លើក​ស្លាប់​១​នាក់​,​កំពង់ឆ្នាំង​១​លើក​ស្លាប់​១​នាក់​,​ពោធិ៍សាត់​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់ និង​ខេត្តកោះកុង​១​លើក​ស្លាប់​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ៖ មធ្យោបាយ​ចូល​គោលដៅ​៣៥៦៥​គ្រឿង​(​ម៉ូតូ​៥៧%), មធ្យោបាយ​ល្មើស​៧៦៩​គ្រឿង​(​ម៉ូតូ​៦០%), អប់រំ​៤១៥​គ្រឿង​(​ម៉ូតូ​៥៤%),​មធ្យោបាយ​ពិន័យ​៣០៦​គ្រឿង (​ម៉ូតូ​៥៤%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ៖ បាន​ចុះ​អនុវត្ត​ចំនួន​៥១​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២០២១​គ្រឿង​,​អប់រំ​១៨៤​គ្រឿង​, ពិន័យ​ចំនួន​សរុប​២៦៥​គ្រឿង (​មួក​១៨៤​គ្រឿង​,​កញ្ចក់​២៧​គ្រឿង​,​ស្រវឹង​០​គ្រឿង​,​ផ្សេង​ៗ១​គ្រឿង​)៕