ភាព​ជា​ដៃគូ​ក្នុង​ការ​ដោះ​មីន​រវាង​អូស្ត្រាលី​-​កម្ពុជា ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង

183

រាជធានី​ភ្នំពេញ ៖ សន្និសីទ​ស្តី​ពី​អនុសញ្ញា​ការ​ហាមឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ហ្សឺ​ណែវ​ស​ប្តា​ហ៍​ក្រោយ (២៦-៣០ វិច្ឆិកា​) ។

Loading...

សន្និសីទ​នេះ គឺជា​កិច្ចប្រជុំ​អន្តរជាតិ​ដ៏​សំខាន់​មួយ​ដែល​នឹង​ពិនិត្យ​មើល​ការ​អនុវត្តន៍​នៃ​ការ​ហាមឃាត់ និង​ការ​បោសសម្អាត​មីន​នៅ​ជុំវិញ​ពិភពលោក ។ ប្រទេស​អូស្ត្រាលី និង​ប្រទេស​កម្ពុជា​នឹង​ចូលរួម​សន្និសីទ​នេះ​ដែល​នេះ​ជា​ឱកាស​យ៉ាង​សំខាន់ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​ដៃគូ​យូរអង្វែង និង​ជាក់ស្តែង​របស់​យើង ដើម្បី​បញ្ចប់​គ្រាប់​មីន ។ ពី​ការ​ពិភាក្សា​ជាន់ខ្ពស់​រហូត​ដល់​ការ​ជួយ​ដោះ​មីន​នៅ​លើ​ដី​ប្រទេស​អូស្ត្រាលី និង​ប្រទេស​កម្ពុជា​បាន​ធ្វើការ​រួម​គ្នា​តាំងពី​អនុសញ្ញា​បាន​ចាប់ផ្តើម ដើម្បី​ធានា​ថា អនុសញ្ញា​នេះ​ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ។

ប្រទេស​អូស្ត្រាលី គឺជា​អ្នកគាំទ្រ​ដ៏​យូរអង្វែង​ចំពោះ​ការ​ដោះ​មីន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ចូលរួម​ចំណែក​តាម​រយៈ​ការ​ផ្តល់​ជំនួយ​ជាង​មួយ​រយ​លាន​ដុល្លារ​អូស្ត្រាលី​ចាប់តាំងពី​ពាក់កណ្តាល​ទស​វត្ស​ឆ្នាំ​១៩៩០​មក ។ ជំនួយ​របស់​ប្រទេស​អូស្ត្រាលី​បាន​ជួយ​សង្គ្រោះ​ជីវិត និង​កាត់​បន្ថយ​របួស​ជា​ច្រើន ។ ប្រទេស​អូស្ត្រាលី​បាន​ជួយ​សំអាត​ដី​ដែល​មាន​គ្រាប់​មីន​រាប់រយ​គីឡូ​ម៉ែត្រការ៉េ​ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ទៀត​រស់នៅ​ដោយ​សុវត្ថិភាព និង​កសាង​ជីវភាព​របស់​ពួក​គេ​ឡើង​វិញ ។

លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​បាន​មាន​ប្រសាសន៍​ថា «​ក្នុង​នាម​ជា​អ្នក​ជិតខាង និង​ជា​មិត្ត​របស់​ប្រជាជន​កម្ពុជា​អូស្ត្រាលី​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​សំខាន់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះ​មីន​» ។ លោកស្រី​បាន​បន្ថែម​ថា​« ក្រៅពី​ជួយ​ដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​ប្រទេស​អូស្ត្រាលី​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​ភាព​ជា​ដៃគូ​ដោះ​មីន​របស់​យើង​កំពុង​តែ​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ​ផង​ដែរ ។
សកម្មភាព​នេះ​មាន​សារៈសំខាន់​សម្រាប់​ស្ថិរភាព និង​សន្តិសុខ​នា​ពេល​អនាគត​របស់​តំបន់​ឥណ្ឌូ – ប៉ា​ស៊ី​ហ្វិ​ក​របស់​យើង​» ។

ឯកឧត្ដម លី​ធុ​ច ទេស​រដ្ឋមន្ត្រី​កម្ពុជា​ដែល​ជា​អនុប្រធាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន គឺជា​អ្នកគាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​ដោះ​មីន ៕