ប្រមុខ​ការទូត​កម្ពុជា​ប្រកាស​ជំហ​ខ្លួន​មិន​គាំទ្រ​ការ​ប្រកាស​ឯករាជ្យ​នៅ​កូ​សូ​វ៉ូ​នៃ​ប្រទេស​ស៊ែ​ប​ប៊ី

186

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោក កេ​ត សុ​ផា​ន់ អ្នកនាំពាក្យ​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ទទួល​ជួប​គណៈប្រតិភូ​ប្រទេស​ស៊ែ​ប (Serbia) ដឹកនាំ​ដោយ​ឯកឧត្តម Nebojsa Stevanovic រដ្ឋលេខាធិការ​ក្រសួងការបរទេស​ស៊ែ​ប​នៅ​ទៅ​ស្តី​ការ​ក្រសួងការបរទេស​ក្នុង​គោល​ដាក់​លិខិត​ជូន​សម្តេច​តេ​ជោ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ែ​ប​ប៊ី ដើម្បី​បង្កើត​ទំនាក់ទំនង​ការទូត​ឡើង​វិញ ។

Loading...

លោក​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​លើក​ឡើង​បន្ទាប់​ពី​ជំនួប​ថា ពេល​ពិភាក្សា​គ្នា​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​រំលឹក​ពី​ភាព​ជោគជ័យ​នៃ​ការ​រៀបចំ​ពី​គ្រោះ​យោបល់​នៃ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​ស៊ែ​ប​ប៊ី​) លើក​ទី​២ និង​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​សែ​ប​ប៊ី កាលពី​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ ។ លោក​ឧបនាយករដ្ឋមន្ត្រី​គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ែ​ប​ប៊ី​ក្នុង​គោលបំណង​រឹតចំណង​ការទូត​ទ្វេភាគី ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​កម្ពុជា​នឹង​បញ្ជូន​មន្ត្រី​ការទូត​ពីរ​រូប​ទៅ​កាន់​ទីក្រុង​បែ​ក្រា​ត​ដើម្បី​នឹង​បន្ត​ឡើង​វិញ​នូវ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ ។ ចំពោះ​បញ្ហា​កូ​សា​វ៉ូ​នេះ​កម្ពុជា​មាន​ជំហរ​ដល់​ច្បាស់លាស់​ណាស់​ចំពោះ​ការ​បំបែក​រដ្ឋ និង​មិន​ទទួលស្គាល់​ការ​ប្រកាស​ឯករាជ្យ​នៃ​ផ្នែក​ណាមួយ​របស់​ប្រទេស​អធិបតេយ្យ​នោះ​ឡើយ ។ លោក​ថា​«​កម្ពុជា​តែងតែ​បោះ​ឆ្នោត​ប្រឆាំង​ចំពោះ​កូ​សា​វ៉ូ​ចង់​ក្លាយជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ផ្សេង​ៗ» ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នៅ​ពេល​ថ្មី​ៗ​នេះ​កូ​សា​វ៉ូ​ចង់​ក្លាយជា​សមាជិក​អង្គការ​អន្តរជាតិ​ផ្សេង​ៗ ។ ឆាប់​ៗ​នេះ​នឹង​មានការ​ប្រជុំ​អាំង​ទែ​ប៉ូ​ល​ដែល​កម្ពុជា​មិន​គាំទ្រ​ទេ ។ ភាគី​ទាំង​ពីរ​នឹង​មានដំណើរ​ទេស្សន​កិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី​នៅ​ប្រទេស​ស៊ែ​ប​ប៊ី ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ ។

លោក​រដ្ឋលេខាធិការ​ស៊ែ​ប​ប៊ី​បាន​ថ្លែង​ថា ប្រទេស​ស៊ែ​ប​ប៊ី​មាន​ទំនាក់ទំនង​ល្អ​ខាង​នយោបាយ​ជាមួយ​ប្រទេស​កម្ពុជា ហើយ​លោក​អរគុណ​ដល់​ប្រទេស​កម្ពុជា​ដែល​បាន​ជួយ​ពេល​ដែល​ប្រទេស​ស៊ែ​ប​ប៊ី​ជួប​ការ​លំបាក​ក្នុង​ទស​វត្ស​ទី​៨០ និង​បាន​បញ្ជាក់​ថា កម្ពុជា​តែងតែមាន​គោល​ជំហរ​ច្បាស់លាស​ពី​បញ្ហា​កូ​សា​វ៉ូ ៕