សហភាព​អឺរ៉ុប​​ឧបត្ថម្ភ​ទូក​ចែវ​នារី​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក

198

រាជធានី​ភ្នំពេញ​៖ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ឧបត្ថម្ភ​ទូក​ចែវ​នារី​មួយ​គ្រឿង ដើម្បី​ចូលរួម​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ ដែល​ប្រារ​ព​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី ២១-២២ និង​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

Loading...

ការ​ឧបត្ថម្ភ​នេះ មាន​ជា​សម្ភារៈ និង​អាហារ​សម្រាប់​ក្រុម​កីឡាករ​ទូក​ចែវ​នារី​ឈ្មោះ «​ព្រះ​ពៃ​ស្រ​ពណ៌» ដោយ​មាន​កីឡាករ​នារី​ចំនួន​៤២​នាក់ មក​ពី​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។

ក្នុង​ពេល​អុំ​ទូក​បី​ថ្ងៃនេះ ​សហភាព​អឺរ៉ុប​ក៏​បាន​ឧបត្ថម្ភ​ការ​ស្នាក់​នៅ​និង​ការ​ហាត់​សម​របស់​ទូក​ចែវ​នារីឈ្មោះ ព្រះ​ពៃ​ស្រ​ពណ៌​ មុន​ចូល​ប្រកួត​ផង​ដែរ​នៅ ក្នុង​ព្រឹ​ត្ត​ការណ៍​ដែល​មាន​រយៈពេល​បី​ថ្ងៃនេះ​។

លោក ឯកអគ្គរដ្ឋទូត George Edgar ប្រធាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា «ក្នុង​នាម​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា សហភាព​អឺរ៉ុប​មាន​សេចក្ដី​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន គាំទ្រ​ប្រពៃណី​វប្បធម៌​ដ៏​សំខាន់​នេះ របស់​កម្ពុជា ព្រមទាំង​កិច្ច​ខិតខំ​ប្រឹង​ប្រេង​នានា ដើម្បី​ឲ្យ​ស្ត្រី​នៅ​មូល​ដ្ឋា ក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​រូ​មការ​អភិវឌ្ឍន៍​ដើម្បី​ភាព​ស្មើគ្នា​ក្នុង​សង្គម»។

លោក​ឯកអគ្គរដ្ឋទូត​បាន​បន្ត​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង សំពះ​ព្រះ​ខែ ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ផង​ដែរ​នៅ​ក្នុង​វប្បធម៌​របស់​ប្រទេស​កម្ពុជា ហេតុនេះ​ព្រះរាជ​ពិធី​បុណ្យអុំទូកនេះ​មាន​សារៈសំខាន់​ជា​ពិសេស សម្រាប់​យើង​នៅ​ឆ្នាំ​នេះ​ ពីព្រោះ​ថា ឆ្នាំ​នេះ​ត្រូវ​បាន​ជ្រើសរើស​ជា​ឆ្នាំ នៃ​កេរ្តិ៍​ដំណែល​វប្បធម៌​អឺរ៉ុប ។

ព្រះរាជ​ពិធីបុណ្យ​អុំទូក គឺជា​ព្រឹត្តិការណ៍​វប្បធម៌​ប្រចាំឆ្នាំ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ដោយ​ទាក់ទាញ​មនុស្ស​រាប់​លាន​នាក់​មក​រាជធានី​ភ្នំពេញ​។

សហភាព​អឺរ៉ុប​ក៏​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​ជួយ​ផ្សព្វផ្សាយ​សារ​អំពី​អំពើ​ហិង្សា លើ​ស្ត្រី​និង កុមារី​។ អាវយឺត ដែល​ពាក់​ដោយ​កីឡាករ​នារី មាន​សារ​សរសេរ​ថា «និយាយ​ថា ទេ ចំពោះ​អំពើ​ហិង្សា​លើ​ស្ត្រី​» ។

សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា មាន​មោទនភាព​គាំទ្រ​គម្រោង​នានា ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន​កម្ពុជា ។ គម្រោង​នានា​ដែល​ឧ​ប្ថ​ម្ភ​ដោយ​សហភាព​អឺរ៉ុប ចាប់ពី​វិស័យ​នេសាទ អប់រំ កសិកម្ម ការ​ប្រែប្រួល​អាកាសធាតុ ជំនួយ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​រហូត​ដល់​ការ​លើក កម្ពស់​អភិបាលកិច្ច​ល្អ និង​សិទ្ធ​មនុស្ស កំពុង​តែ​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​៕​