ប្រាប់​​តាំងពី​យប់​តែ​ម្តាយ​មិន​ជឿ​ លុះ​ព្រឹក​ឡើង​…ពុទ្ធោ​

191

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ចងក​ក្នុង​ក្រោលគោ​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌​ និង​បង្ក​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​វិច្ឆិកា ២០១៨ ​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ៤ ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​។

Loading...

​ជន​រង​គ្រោះ​ឈ្មោះ​តាប់​ ផាត់​អាយុ​៣៧​ឆ្នាំ​ អ្នកស៊ីឈ្នួល​ឃ្វាលគោ​ឲ្យ​គេ​នៅ​កន្លែង​កើតហេតុ​ និង​មាន​ទីលំនៅ​ភូមិ​សឿ ​ឃុំ​សឿ​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។ ​ជន​រង​គ្រោះ​បានចងកនឹង​​​ខ្សែ​គោចង​​ភ្ជាប់នឹង​ដំបូល​​រោង​គោ​។​

តាមប្រភពពី​​ក្មេង​ស្រី​វ័យ​១៣​ឆ្នាំ​ម្នាក់​បាន​រៀប​រាប់​ឱ្យ​ដឹង​​ថា​ កាលពី​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​ទី​២០ ​វិច្ឆិកានាង​បាន​ទៅ​ដុត​ភ្លើង​ភ្នក់​ឲ្យ​គោ​ដើម្បី​កុំ​ឲ្យ​មូស​ខាំ​​គោ​ដែល​នាង​ចង​ក្បែរ​ក្រោលគោ​កើតហេតុ​ ហើយ​នាង​ឃើញ​ជន​រង​គ្រោះ​ទំនងជា​ចងក​ដែរ ​តែ​ពេលនាង​​ទៅ​ប្រាប់​ ម្តាយ​មិន​ជឿ​ លុះ​ព្រឹក​នេះ​នាង​ក្រោក​ពី​ព្រលឹម​ទៅ​មើល​គោ​ និង​មើល​ជន​រង​គ្រោះ​ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក​ស្លាប់​បាត់ទៅហើ​យ​​។​

សាច់ញាតិ​និយាយ​ថា​ ជន​រង​គ្រោះ​ក្រីក្រ​គ្មាន​មុខរបរ​ទេ​ សូ​ម្បី​តែ​ប្រពន្ធ​ក៏​លែង​គ្នា៣​ឆ្នាំ​ ហើយ​មានកូន​៣​នាក់​ ទើប​មក​ស៊ីឈ្នួល​ឃ្វាលគោ​ឲ្យ​គេ​មិន​ទាន់​បាន​១​ស​ប្តា​ហ៍​ផង​។​

សមត្ថកិច្ច​ជំនាញ​និង​គ្រូពេទ្យ​បាន​ត្រួតពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សព ​ហើយ​ជា​លទ្ធផលបាន​រកឃើញ​​ថា ​ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ដោយ​ចងក​ខ្លួនឯង​មែន​។ ​សព​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៌​នៅ​វត្ត​ប្រជា​ធម្ម​ត្រ័យ៕​