តម្លៃ​ប្រេង​ធ្លាក់​ចុះ ខណៈ​មានការ​អន់​ថយ​នៅ​សហរដ្ឋអាមេរិក

181

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន​ធំ​ៗ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ ដោយ​តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន West Texas Intermediate (WTI) ធ្លាក់​ចុះ​អស់​៧% និង​តម្លៃ​ប្រេង Brent ធ្លាក់​ចុះ​ដល់​ទៅ​៦% ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ទ​ម្លៃ​ប្រេង​របស់ WTI បាន​ធ្លាក់​ចុះ​៤​ដុល្លារ តែ​នៅ​មាន​តម្លៃ​លើ​៥០​ដុល្លារ​ក្នុង​១​ធុង​ដដែល ខណៈ​ដែល​តម្លៃ​ប្រេង Brent ធ្លាក់​ចុះ​អស់ ៤​ដុល្លារ​មក​ស្មើ ៥៨,៨​ដុល្លារ​ក្នុង​មួយ​ធុង ។

Loading...

ព្រោះតែ​កង្វល់​ពី​ការ​ផ្គត់ផ្គង់​លើសលប់​លើ​ទីផ្សារ តម្លៃ​ប្រេង​បាន​បន្ត​ធ្លាក់​ចុះ​រហូត​ក្នុង​ពេល​ថ្មី​ៗ​នេះ ហើយ​វា​ធ្លាក់​ចុះ​៧​អាទិត្យ​ជាប់​ៗ​គ្នា​ផង​ដែរ​កាលពី​ស​ប្តា​ហ៍​មុន ។

ក្រុមហ៊ុន Baker Hughes បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​តម្លៃ​ប្រេង​ធ្លាក់​ចុះ ចំនួន​កន្លែង​បូម​ប្រេង​ដែល​នៅ​សកម្ម​ក្នុង​សហរដ្ឋអាមេរិក​ក៏​បាន​ធ្លាក់​ចុះ​៣​កន្លែង​មក​ស្មើ​១.០៧៩​កន្លែង​ដែរ​កាលពី​ស​ប្តា​ហ៍​មុន តែ​វា​នៅ​តែ​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ ១៥៦​កន្លែង​ដដែល​។

យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹង​ថា ចំនួន​កន្លែង​បូម​ប្រេង​លើ​គោ​គ​ក្នុង​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​អស់​៦​កន្លែង​មក​ស្មើ​១.០៥២​កន្លែង ខណៈ​ដែល​ចំនួន​កន្លែង​បូម​ប្រេង​លើ​ទឹកបាន​កើនឡើង​៣​កន្លែង​មក​ស្មើ​២៥​កន្លែង ។

នៅ​រដ្ឋ Louisiana របស់​សហរដ្ឋអាមេរិក​បាន​នាំមុខ​គេ ដោយ​បន្ថែម​កន្លែង​បូម​ប្រេង​ដល់​ទៅ​៤​កន្លែង ធ្វើ​ឲ្យ​សរុប​មាន​៦៩​កន្លែង ខណៈ​ដែល​កន្លែង​បូម​ប្រេង​ក្នុង​រដ្ឋ​Texas​បាន​ធ្លាក់​ចុះ​អស់​៣​កន្លែង​មក​ស្មើ ៥៣២​កន្លែង​ទៅ​វិញ ។

ចំនួន​កន្លែង​បូម​ប្រេង​ក្នុង​តំបន់​ប្រេង​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​អស់​៣​កន្លែង មក​ស្មើ ៨៨៥​កន្លែង​កាលពី​ស​ប្តា​ហ៍​មុន ហើយ​ប្រមាណ​ពាក់កណ្តាល​នៃ​ចំនួន​នេះ​មា​នទី​តាំងនៅ​តំបន់ Permian Basin នៃ​Texas ខាងលិច ៕