តា​ញ់ មក​រា មាន​សង្ឃឹម​ច្រើន​ឡើង​ទៅ​កាន់​វគ្គ​បន្ត ក្រោយ​ពី​វាយ​គូប្រកួត​ឱ្យ​សន្លប់

179

រាជធានី​ភ្នំពេញ​៖ កីឡាករ តា​ញ់ មក​រា​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​បាន​គេ​រំពឹង​ទុកជា​មុន​ថា នឹង​មាន​សង្ឃឹម​ច្រើន​ដើម្បី​ឡើង​ទៅ​កាន់​កៅអី​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត ក្រោយ​ពី​វាយ​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៃ​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែល​រដូវ​កាល​ទី​៣ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​វិច្ឆិកា​។

Loading...

គេ​នៅ​ចាំ​បាន​ថា តា​ញ់ មក​រា​សម្រាប់​ការ​ប្រកួត​ទាំង​២​លើក​កន្លង​មក ឈ្នះ​១​ប្រកួត ចាញ់​១​ប្រកួត ហើយ​ការ​ឈ្នះ​លើក​ដំបូង​គឺ​បាន​វាយ​គូប្រកួត​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៤​។ ចំណែក​លើក​នេះ បាន​យកឈ្នះ​កីឡាករ​ថៃ​ឈ្មោះ Phuo Takvann ដោយ​វាយ​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៤​ដូច​គ្នា​។ ដូច្នេះ​ការ​ប្រកួត​ទាំង​៣​លើក​របស់​គេ​មកនេះ ឈ្នះ​២​ប្រកួត​ចាញ់​១​ប្រកួត មាន​៧​ពិន្ទុ​នៅ​ក្នុង​ដៃ​រួច​ទៅ​ហើយ​។

រីឯ ចាន់ ស៊ី​ណាត មក​ពី​ក្លិប​និរោធ​មាន​ជ័យ ដែល​ឡើង​មក​ប្រកួត​ជំនួស កីឡាករ សុខ ធី ទើបតែ​ត្រូវ​បាន គេ​ដក​ចេញ​កាលពី​ពេល​ថ្មី​ៗ​មកនេះ បាន​ប្រកួត​ចាញ់​កីឡាករ​ថៃ​ឈ្មោះ Phit Bun Meiy ដោយ​ពិន្ទុ​។

ចាន់ ស៊ី​ណាត ដែល​ឡើង​មក​ជំនួស​តំណែង សុខ ធី​នេះ​ទៀត គឺ​មាន​៤​ពិន្ទុ​នៅ​ក្នុង​ដៃ​ស្រាប់​ទៅ​ហើយ​។ ប៉ុន្តែ​គួ​ឱ្យ​ស្ដាយ​ដោយ​គេ ត្រឹមតែ​រកបាន​១​ពិន្ទុ​បន្ថែម​ប៉ុណ្ណោះ ដូច្នេះ​ជាមួយនឹង​ការ​បរាជ័យ​លើក​នេះ ធ្វើ​ឱ្យ ចាន់ ស៊ី​ណាត បាត់បង់​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ច្រើន​ជាង​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត តា​ញ់ មក​រា និង​ចាន់ ស៊ី​ណាត នៅ​សល់​១​ប្រកួត​ម្នាក់​ដូច​គ្នា ប៉ុន្តែ តា​ញ់ មក​រា មាន​តែម​ជាង​ត្រង់​ថា ការ​ប្រកួត​ទាំង​៣​លើក​ម្នាក់​មកនេះ តា​ញ់ មក​រា ឈ្នះ​២​ប្រកួត​សុទ្ធតែ​បាន​វាយ​គូប្រកួត​ឱ្យ​សន្លប់​។ ម្យ៉ាងវិញទៀត​បើ​ទោះ​១​ប្រកួត​ចុង​ក្រោយ គេ​ចាញ់​ក៏​ដោយ ហើយ​ចាន់ ស៊ី​ណាត អាច​យកឈ្នះ​ដោយ​វាយ​គូប្រកួត​ឱ្យ​សន្លប់​ក៏​ដោយនៅ​តែ​មិន​អាច​ប្រជែង​ជាមួយ តា​ញ់ មក​រា​បាន​ដែរ​។

គួ​រំលឹក​ផង​ដែរ​ថា ក្នុង​ចំណោម​កីឡាករ ទាំង​៤​រូប​នៅ​ក្នុង​ពូ​ល​កម្ពុជា អ្នក​ដែល​ត្រូវ​គេ​រំពឹង​ថា និង​អាច​ឡើង​ទៅ​កាន់​កៅអី​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​បាន រួម​មាន ៖ ឈុត សេរី​វ៉ា​ន់​ថន មក​ពី​ក្លិប​រា​ហ៊ូ​ខេត្តបាត់ដំបង ដោយពេល​នេះ​បាន​ឈរ​នៅ​លេខ​រៀង​ទី​១​ក្នុង​ពូ​ល​បណ្ដោះ​អាសន្ន​គិត​ត្រឹម​ស​ប្ដា​ហ៍​នេះ ព្រោះថា គេ​បាន​យកឈ្នះ​លើក​ការ​ប្រកួត​ទាំង​៣​លើក​ជាប់​គ្នា​។

ហើយ​មួយ​ប្រកួត​ចុង​ក្រោយ​ចាញ់ ឬ​ឈ្នះ​ក៏​គេ​មិន​ខ្វល់​ដែរ​។ បន្ទាប់​មក តា​ញ់ មក​រា ដែល​នឹង​ត្រូវ​ដឹក​ដៃ​គ្នា​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយ​គ្នា ដោយឡែក កីឡាករ ឡុ​ង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធិ និង​ចាន់ ស៊ី​ណាត អស់​ផ្លូវ​អ៊ុត​ហើយ​៕