ច​ន ច័ន្ទ​ល​ក្ខិ​ណា ខឹង​អ្នក​បង្អាប់​ភាពយន្ត​នាងថា ​«​អ្នក​មើល​គ្រវីក្បាល​គ្រប់​គ្នា​»

334

រាជធានី​ភ្នំពេញ​ ៖​ ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​វាយបក​ទៅ​លើ​នារី​ម្នាក់​ដែល​រិះគន់​ស្នាដៃ​ភាពយន្ត​ដំបូង​របស់​ផលិតកម្ម​ខ្លួន​ដែល​កំពុង​ដាក់​បញ្ចាំង​តាម​រោង ។ ខុស​ពី​ការ​អះអាង​ថា​ភាពយន្ត​រឿង​«​បណ្តោង​ឆ្នាំងដី​» បាន​ទទួល​ការ​គាំទ្រ​ខ្លាំង នារី​ម្នាក់​បែរជា​រិះគន់​ចំពោះ​រឿង​មួយ​នេះ​ថា​មើល​មិនកើត​ទៅ​វិញ ។

Loading...

នារី​ម្នាក់​ដែល​បាន​ដាក់​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា Donita mako បាន​បង្ហោះ​សារ​រិះគន់ នា​ពេល ថ្មី​ៗ​នេះ​ថា «​នៅ​មិន​នៅ​ទៅ​ចំណាយពេល​៨០​នាទី ទៅ​អង្គុយ​មេើ​ល​រឿង​ឆ្កួត​នេះ សាច់​រឿង​ខ្មោច​មិន​ខ្មោច កំប្លែង​មិន​កំប្លែង​… ឃើ​ញ​រឿង​ដាក់​លេង​៨០​នាទី គិត​ថា​ខ្លី ដល់​ពេល​ទៅ​មើ​ល សាច់​រឿង​ហ្នឹង​បើ​សង្ខេប​លេង​លើឆាក​១០​នាទី​ក៏​គ្រាន់​ដែរ​។ ថត​អូស​ក្រឡា​ជាង​រឿង​ឥណ្ឌា​ទៀត តួ​វិញ​ចាប់ឆាយ​មិនដឹង​អាណា​អា​ណី អត់​សាច់​ការណ៍​អី​បន្តិច​សោះ​…!

ចេញពី​មើ​ល​កុន ទស្សនិកជន​គ្រវីក្បាល​គ្រប់​គ្នា ! poster​ផ្សាយ​ដូច​ហំ​ហាន​ណាស់ ឯង​ឡេ​ី​ង​ចាញ់បោក «​ច​យ​អើយ​» ! មិនមែន​មិន​ចង់​គាំទ្រ​រឿង​ខ្មែរ​ទេ តែ​បើផលិត​សាច់​រឿង​ចេញ​មក​ដូច​ក្មេង​តែងសេចក្តី​អ៊ីចឹង ឲ្យ​គាំទ្រ​ម៉េច​ទៅ ? ឯង​កំពុង​មិនសូវ​ទំនេរ​ផង ឆ្លៀតពេល​គាំទ្រ​ភាពយន្ត​ខ្មែរ​មួយ​រឿង ចំ​រឿង​មើ​ល​ហើ​យ​មួម៉ៅ​bye… គ្មាន​លើក​ទី​២​ទេ​»​។

សារ​មួយ​នោះ​ធ្វើ​ឲ្យ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ខឹង ហើយ​វាយបក​នារី​ម្នាក់​នោះ​វិញ​ភ្លាម​។ អ្នក​នាង​ល​ក្ខិ​ណា បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា «​ស្តាយ​ចិត្ត​ដែល​ធ្លាប់​Comment គាំទ្រ​និង​លើកទឹកចិត្ត​កាលពី​រឿង​ផុស​អួត​រឿង​លុយ​ដុល្លារ ទាំង​គីប​ៗ ឡាន​ទំនើប មាស​ពេជ្រ​តាម Facebook ហើយ​គេ​ជេរ​សឹង​គ្រប់​គ្នា ។ ដល់​ពេល​នេះ​ទើប​ដឹង​ថា​ចរិត​អឿ​មែន សុទ្ធតែ​មិនសូវ​ទំនេរ ហើយ​ទើបតែ​គាំទ្រ​រឿង​ខ្មែរ​មួយ​រឿង​នេះ ភាពយន្ត​ខ្មែរ​គ្មាន​លើក​ទី​ពីរ​ទេ អស្ចារ្យ​ម្ល៉េះ?

សម្តី​កូន​អ្នកមាន​គឺ​អ៊ីចឹង និយាយ​ចេញ​មក​គឺ​មើលងាយ​អ្វី​ដែល​ជា​ស្នាដៃ​ខ្មែរ បើ​អស្ចារ្យ​ណាស់ ទៅ​លក់​ផលិតផល​ឲ្យ​សាសន៍​ដទៃ​ទៅ ព្រោះ​តាម​សម្តី​គឺ​មើលងាយ​ខ្មែរ​ណាស់ ហើយ​ប្រើ​ភាសា «​ច​យ​អើយ​» ជា​ភាសា​សាសន៍​អ្វី​ដែរ​បងប្អូន ? កូន​ខ្មែរ ? អ្នកលក់​ឡេ​មិន​ប្រាកដ​ថា​ឡេ​ហ្នឹង​ប្រើ​ខ្លួនឯង​ដែរ ជួនកាល​អ្នកខ្លះ​ខំ​ចាក់​ថ្នាំ​ឲ្យ​ស​ដើម្បី​មក​ផ្សព្វផ្សាយ​លក់​ឡេ​ដែល​ផលិត​ខ្លួនឯង ។

អូយ !​តែ​មិន​ហ៊ាន​និយាយ​ជាមួយ​អ្នកលក់​ឡេ​កូន​មន្ត្រី​ធំ​ទេ ហើយ​ក៏​អរគុណ​ផង​ដែរ​ដែល​ខំ​ចំណាយពេល​ដ៏​មហា​មាន​តម្លៃ​ទៅ​មើល​រឿង​ដែល​គិត​ថា​ឆ្កួត បង​នឹង​ខំ​ពង្រឹង​ការ​ផលិតភាព​យន្ត​ខ្មែរ​ឲ្យ​ល្អ​ព្រោះ​បង​នឹង​ខំប្រឹង​ដើម្បី​អ្នកសិល្បៈ​ខ្មែរ ដើម្បី​កម្មករ​ថត​ភាពយន្ត​ខ្មែរ​ដែល​មាន​ជីវភាព​ក្រីក្រ ដើម្បី​វិស័យ​ភាពយន្ត​ខ្មែរ​ដែល​តែងតែ​មានកូន​ខ្មែរ​ដូច​អូន​មក​នាំ​គ្នា​មើលងាយ​ខ្មែរ​គ្នា​ឯង ។ គិត​ទៅ​សង្គម​នេះ​សម្បូរ​អ្នកមាន​មើលងាយ​ជាន់ពន្លិច និង​បំផ្លាញ​អ្នកក្រ​មែន តែ​ចង់​និយាយ​ថា​ភាសា​«​ច​យ​អើយ​»​គួរ​ទៅ​និយាយ​ជាមួយ​ប្រទេស​ដែល​អូន​ប្រើ​ភាសា​នោះទៅ​ណា »៕