ទទួលទាន​អាហារ​ទាំងនេះ​ ពេល​មក​រដូវ​ដើមទ្រូង​នឹង​មូល​ក្បំ

159

នៅ​ពេល​មក​រដូវ​គឺជា​ពេល​ដែល​សក្តិ​សម​ក្នុង​ការ​ធ្វើ​ឲ្យ​ទ្រូង​អ្នកធំ​បំផុត ដោយ​អ្នក​គ្រាន់តែ​បរិភោគ​អាហារ​មួយ​ចំនួន នោះ​ទ្រូង​អ្នក​នឹង​ធំ​តាម​បែប​ធម្មជាតិ មិនមែន​ធំ​ដោយសារ​ថ្នាំ​ទេ ។ ដូចនេះ​តើ​អាហារ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ទ្រូង​អ្នកធំ​នោះ ?
1. អ្នក​អាច​បរិភោគ​ល្ហុង​បាន ព្រោះ​ល្ហុង​អាច​ជួយ​ឲ្យ​ទ្រូង​អ្នក​លូតលាស់​បាន​ល្អ ជាង​នេះ​ទៅ​ទៀត​អ្នក​ក៏​អាច​បរិភោគ​ល្ហុង​ជាមួយ​ទឹកដោះគោ ឬ​ទឹកដោះគោ​ជូរ​ដែរ វា​នឹង​អាច​ធ្វើ​ឲ្យ​ទ្រូង​អ្នកធំ​ដូច​គ្នា ។
2.​អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​A​ឲ្យ​បាន​ច្រើន ព្រោះ​អាហារ​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ទ្រូង​អ្នក​លូតលាស់​បាន​ល្អ នោះ​យូរ​ទៅ​វា​នឹង​ធ្វើ​ឲ្យ​ទ្រូង​អ្នកធំ​ជា​មិន​ខាន​ឡើយ​នៅ​ពេល​ដែល​អ្នក​ព្យាយាម​បរិភោគ ជា​ពិសេស​នៅ​ដំណាក់កាល​មក​រដូវ ។
3.​ពពួក​វីតាមីន​B​មាន​ដូច​ជា ៖ ពពួក​សណ្តែក ទឹកដោះគោ ថ្លើម​ជ្រូក និង​សាច់​គោ​ក៏​ត្រូវ​តែ​បរិភោគ​ឲ្យ​បាន​ច្រើន​ដែរ ព្រោះ​អាហារ​ទាំងនេះ​សុទ្ធតែ​ល្អ​ចំពោះ​ទ្រូង​អ្នក​ណាស់ ហើយ​នៅ​ពេល​ដែល​អ្នក​ព្យាយាម​បរិភោគ អ្នក​នឹង​ឃើញ​លទ្ធផល​ដែល​អ្នក​ពេញ​ចិត្តជា​មិន​ខាន​ឡើយ ។
4.​អ្នក​អាច​បរិភោគ​ជើង​ជ្រូក ឬ​ដាំ​សម្ល​មាន់​មក​បរិភោគ​បាន ព្រោះ​វា​សុទ្ធតែ​ជា​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​ទ្រូង​អ្នក​លូតលាស់​ធំ​បាន មិនតូច​ទៀត​ទេ នោះ​អ្នក​នឹង​អាច​ក្លាយជា​នារី​ដែល​មាន​ទ្រុង​ស្អាត​ជា​មិន​ខាន​(​ប្រភព​ពី​៖ Health.com.kh
)៕

Loading...