សេដ្ឋី​ជេ​ក​ម៉ា​ជា​សមាជិក​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន

105

ប្រទេស​ចិន ៖ សារព័ត៌មាន​ផ្លូវការ​ចិន​មួយ​លាតត្រដាង​កាលពី​ថ្ងៃ​ទី​២៦ ​វិច្ឆិកា​ថា មហាសេដ្ឋី​លោក​ជេ​ក​ម៉ា ស្ថាបនិក​ក្រុមហ៊ុន​យក្ស​ចិន​ALIBABA​ជា​អ្នកមាន​បំផុត​របស់​ចិន ជា​សមាជិក​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​។

Loading...

ភាព​ជា​សមាជិក​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​របស់​លោក​ជេ​ក​ម៉ា ត្រូវ​លាតត្រដាង​ដោយ​កាសែត​ប្រជាជន​ចិន ក្នុង​អត្ថបទ​មួយ​ដែល​សរសើរ​បណ្ដា​តួអង្គ​ដែល​ជួយ​អភិវឌ្ឍន៍​ប្រទេស​។ ពាណិជ្ជករ​រូប​នោះ​ដែល​កាលពី​មុន​ធ្លាប់​អះអាង​ថា​លោក​ពុំ​ឡូ​កឡំ​ចូល​ក្នុង​រឿង​នយោបាយ​នោះ បាន​ចូល​ក្នុង​ជួរ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន មាន​សមាជិក​ប្រមាណ​ជា​៨៩​លាន​នាក់ រួម​ជាមួយ​ឥស្សរជន​មានទ្រព្យ​សម្បត្តិ​ច្រើន​ទាំង​ឡាយ ដួច​ជា​លោក​XU JIANYIN សេដ្ឋី​ខាង​អចលនទ្រព្យ​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​EVERGRANDE​ជាដើម​។

កាសែត​នោះ​គូសបញ្ជាក់​ជា​ពិសេស​ថា លោក​ជេ​ក​ម៉ា​ដើរតួ​នា​ទីសំខាន់​ក្នុង​ការ​បង្កើត​ផ្លូវ​សូត​ថ្មី​ៗ ជា​កម្មវិធី​វិនិយោគ​ដ៏​មហាសាល​របស់​ចិន ពិសេស​នៅ​អា​ស៊ី​និង​អឺរ៉ុប​៕​