ក្រោយ​ការ​ផ្ទុះ​ជម្លោះ​រឿង​តម្លៃ​ផ្ទះសំណាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដ៏​ក្តៅ​គគុក ក្រុមការងារ​មួយ​ត្រូវ​បាន​បង្កើត​ឡើង

180

រឿង​តម្លៃ​ផ្ទះសំណាក់ ​និង​សណ្ឋាគារ​ឡើងថ្លៃ​ខ្ពស់​កំពុង​តែ​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក ​រហូត​កើត​មាននូវ​ការ​រិះគន់​ឡើង​បែកផ្សែង​ពី​សំណាក់​​អ្នកសិល្បៈ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នោះ នៅ​ទីបំផុត​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជា​ឲ្យ​មន្ត្រី​៣​រូប ចុះ​ធ្វើ​ស្ថិតិ​បន្ទប់​និង​ស្រង់​តម្លៃ​បន្ទប់​ផ្ទះសំណាក់ សណ្ឋាគារ បឹង​ហ្គា​ឡូ និង​រី​ហ្សត នៅ​ខេត្ត​ព្រះ​សីហ​នុ ។ នេះ​បើ​តាម​លិខិត
បង្កា​ប់ការរ​បស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ថ្ងៃ​ទី​២៨​ វិច្ឆិកា​ ២០១៨។

Loading...

យោង​តាម​លិខិត​ដដែល​បាន​បង្គាប់ការ​មន្ត្រី​៣​រូប​រួម​មាន​៖ (១)- លោក ឱ សា​រឿ​ន ប្រធាន​ក្រុម​គេហទំព័រ​ខេត្ត​ព្រះ​សីហ​នុ​ជា​ប្រធាន​, (២) លោក ឆោម វិទូ អនុប្រធាន​ការិយាល័យ​ឧស្សាហកម្ម​ទេសចរណ៍ ជា​សមាជិក និង (៣) លោក គឹ​ម សម្បត្តិ មន្ត្រី​ក្រុម​គេហ​ទំព័រ​​ខេត្ត​ព្រះ​សីហ​នុ ជា​សមាជិក ។

មន្ត្រី​ទាំង ៣ រូប​ ដែល​ត្រូវ​បាន​បង្កា​ប់​ការ​ គឺ​មាន​ភារកិច្ច «​ចុះ​ស្រង់​ស្ថិតិ និង​តម្លៃ​បន្ទប់​របស់​សណ្ឋាគារ ផ្ទះសំណាក់ បឹង​ហ្គា​ឡូ រី​ហ្សត (Resort) នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ គិត​ចាប់ពី​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​២០១៨ នេះ ។

ជាង​នេះ​ទៅ​ទៀត សមាជិក​នៃ​ក្រុមការងារ​ចម្រុះ ត្រូវ​ចូលរួម​បំពេញការងារ និង​ចូលរួម​ក្នុង​កិច្ចប្រជុំ តាម​ការ​កោះហៅ របស់​ប្រធាន​ក្រុម​ការងារ​។ ជាមួយ​គ្នា​នោះ​ផង​ដែរ «​ក្រុមការងារ​ត្រូវធ្វើ​​របាយការណ៍ អំពី​លទ្ធផល​ការងារ​» ជូន​ទៅ​ឲ្យ​អភិបាលខេត្ត​នៃ​គណៈ​អភិ​បាល​ខេត្ត​ព្រះសីហ​នុ ដើម្បី​ពិនិត្យ និង​សម្រេច​។

យ៉ាងណាមិញ លិខិត​បង្កា​ប់​ការ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ណាមួយ​នៃ​ការ​ចុះ​ស្រង់​ស្ថិតិ​ និង​តម្លៃ​បន្ទប់​សម្រាប់​ស្នាក់​នៅ នៅ​ខេត្ត​មាត់​សមុទ្រ​នេះនោះ​ទេ តែ​ថ្មី​ៗ​កន្លង​ទៅ​នេះ មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​មហាជន និង​អ្នកសិល្បៈ​ពាក់ព័ន្ធ​នឹង​តម្លៃ​បន្ទប់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​នេះ «​ថ្លៃ​ខ្ពស់​ពេក​» បណ្តាល​ឲ្យ​ផ្ទុះ​ការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទីនោះ ហើយ​មិន​អា​ចរក​កន្លែង​ស្នាក់​នៅ​បាន ពោល​គឺ​តម្លៃ​បន្ទប់​ខ្ពស់​ខ្លាំង​៕