តែ​១​ប្រភេទ​ធ្វើ​ឱ្យ​សម្ពាធ​ឈាម និង​ជាតិ​ស្កររបស់​អ្នក​​ចុះ

216

តែ​ថ្នាំ​ចិន​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ចុះ និង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​នឹងន ។

Loading...

អ្នកជំងឺ​ទី​១​នេះ​ជា​បុគ្គល​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ចំនួន​៣​ឆ្នាំ​ជាង​ហើយ ដោយ​តែង​ប្រើ​ថ្នាំ​ដើម្បី​ទប់​កុំ​ឲ្យ​ជាតិ​ស្ករ​ឡើង ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​មិន​បាន​ញ៉ាំ​ថ្នាំ ជាតិ​ស្ករ​នឹង​ឡើង​ភ្លាម ថែម​ទាំង​កើត​មាន​អាការ​វិលមុខ​ផង​ដែរ​។ ក្រោយមក​គាត់​បាន​ញ៉ាំ​តែ​ឡ​ហាំ​ង​កួយ​(​អាច​ទិញ​បាន​ក្នុង​ហាង​ថ្នាំ​ចិន​) ចំនួន​ពី​៥​ទៅ​៦​ដង​ជា​រៀងរាល់ថ្ងៃ​។ ក្រោយ​ពិសា​បាន​២​ខែ ជាតិ​ស្ករ​គាត់​ប្រែជា​មក​ធម្មតា​វិញ ថែម​ទាំង​ស្រួលខ្លួន​ទៀត​ផង

អ្នកជំងឺ​ទី​២ ជា​បុគ្គល​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ចំនួន​១០​ឆ្នាំ​ជាង​ហើយ ។ ទោះបីជា​គាត់​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​ការងារ​ច្រើន សម្ពាធ​ឈាម​នោះ​ចាប់ផ្តើម​ឡើង​ខ្ពស់ ។ ក្រោយ​គាត់​ញ៉ាំ​តែ​ឡ​ហាំ​ង​កួយ​នេះ​ចំនួន​៣​ខែ សម្ពាធ​ឈាម​គាត់​ចុះ​ពី​180ml មក​130ml ហើយ​ក៏​ចុះ​មក​នឹងនរ​វិញ​ដែរ ។

អ្នក​អាច​យក​តែ​ឡ​ហាំ​ង​កួយ​នេះ​ចំនួន​មួយ​គ្រាប់ ដោយ​បំបែក​យក​គ្រាប់​វា​ចេញ ហើយ​យក​តែ​សំបក​មក​ដាំ​ជាមួយ​ទឹក​ចំនួន​២​លី​ត្រ ដោយ​ប្រើ​ភ្លើង​កណ្តាល​មក​ដាំ​ចំនួន​២០​នាទី​(២០​នាទី​គិត​ក្រោយ​ទឹក​ពុះ​) ទើប​ពន្លត់ភ្លើង ទុក​ចំនួន​១០​នាទី​ក្រោយ​អាច​ពិសា​បាន​ហើយ ។ អ្នក​អាច​ញ៉ាំ​ក្រោយ​បាយ​ព្រឹក ឬ​ពេក​ស្រែក​ទឹកបាន ប៉ុន្តែ​មួយ​ថ្ងៃ​ញ៉ាំ​ពី​២​ទៅ​៣​ដង​បាន​ហើយ ។ បើ​អ្នក​ពិសា​មិន​អស់ អ្នក​អាច​ត្រង​កាក​ចេញ រួច​យក​តែ​ទឹកតែ​នោះ​ទៅ​ក្លា​សេ​ក្នុង​ទូរ​ទឹក ។ ពេល​ដែល​អ្នក​ចង់​ញ៉ាំ អ្នក​អាច​យក​ចេញ​មក​ញ៉ាំ​បាន​(​អាច​ញ៉ាំ​ត្រជាក់ ឬ​ក្តៅ​តាម​ចំណង់​ចំណូល​ចិត្តបាន​) (​ប្រភព​ពី​៖ Health.com.kh) ៕