បង្ខំ​ចិត្ត​​ជម្លៀសមនុស្ស​ចេញ​ច្រើន​ពាន់​នាក់ ព្រោះតែប្រទេស​ជួប​ប្រទះគ្រោះ​មហន្តរាយ

139

ប្រទេស​អូស្ត្រាលី ៖ ដោយសារ​ធាតុអាកាស​ក្ដៅហែង​នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សាហាវ​នៅ QUEENSLAND ជា​រដ្ឋ​មួយ​នៅ​ភាគ​ឦសាន​អូស្ត្រាលី រួច​កាលពី​យប់​ថ្ងៃ​ទី​២៨ ​វិច្ឆិកា បង្ខំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ច្រើន​ពាន់​នាក់​ចេញពីផ្ទះ​សម្បែង​ពួក​គេ​។ មនុស្ស​ប្រមាណ​ជា​៨០០០​នាក់​ត្រូវ​ចាក​ចាក​ចេញពី​ទីក្រុង​GRACEMERE​។

Loading...

ភ្នាក់ងារ​ឧតុនិយម​បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់ ពី​គ្រោះថ្នាក់​នៃ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់​មួយ​ចំនួន នា​ភាគ​កណ្ដាល​រដ្ឋ QUEENSLAND ខណៈ​ពួក​អ្នក​ពន្លត់ភ្លើង​កំពុង​តែ​តស៊ូ​ទប់ទល់​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​ជាង​២០០​កន្លែង​។ នាយក​រដ្ឋមន្ត្រី QUEENSLAND លោក ANNASTACIA PALASZCZUK​ថ្លែង​ថា នេះ​ជា​សភាពការណ៍​ដែល​នាំ​ឲ្យ​បណ្ដា​គ្រួសារ​មានការ​ខ្វាយខ្វល់​បំផុត​។ សូម​លោក​អ្នក​ប្រកាន់​ជំហរ​រឹង​មាំ​។ គ្រួសារ​របស់​លោក​អ្នក​និង​កិច្ច​ការពារ​សហគមន៍​របស់​យើង​ជា​រឿង​សំខាន់​បំផុត​។ ដូច្នេះ​សូម​លោក​អ្នក​ស្ដាប់​តាម​ការ​ណែ​​នាំ​របស់​អាជ្ញាធរ រួច​ភ្លើង​ឆេះ​ព្រៃ​អាច​អាក្រក់​ជាង​នេះ​ទៀត​។

យោង​តាម​ភ្នាក់ងារ​ឧតុនិយម​ថា សីតុណ្ហភាព​ខ្ពស់​បំផុត​កើត​មាននៅ​QUEENSLAND ។ ក្នុង​រដ្ឋធានី​នៃ​រដ្ឋ​នោះ​ទីក្រុង BRISBANE សីតុណ្ហភាព​ឡើង​ដល់​៣៧,៩​អង្សា​សេ​។ សាលារៀន​យ៉ាងតិច​៣៤​ត្រូវ​បិទទ្វារ​ក្នុង​រដ្ឋ​នេះ រួច​គេ​បាន​បញ្ជូន​ពួក​អ្នក​ពន្លត់ភ្លើង​ទៅ​បន្ថែម​។

ប្រទេស​អូស្ត្រាលី​តែង​ជួប​ប្រទះ​នឹង​គ្រោះ​មហន្តរាយ ដោយសារ​ធាតុអាកាស​ក្ដៅ​ខ្លាំង ព្យុះ​ខ្សាច់ គ្រោះ​រាំង​ស្ងួត​និង​ទឹកជំនន់​៕