អីុ​ស្រា​អែ​ល​បដិសេធ​ការ​បាញ់​ធ្លាក់​យន្តហោះ​ខ្លួន

165

ប្រទេស​ស៊ី​រី​-​អីុ​ស្រា​អែ​ល ៖ អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​អីុ​ស្រា​អែ​ល​ថ្លែង​ថា ពុំ​មាន​យន្តហោះ​ចម្បាំង​អីុស្រា​អែ​ល​ណាមួយ​ត្រូវ​បាន​បាញ់​ធ្លាក់​ឡើយ កាលពី​ថ្ងៃ​ទី​២៩​វិច្ឆិកា​ដោយ​កងទ័ព​ស៊ីរី ដែល​នោះ​ជា​ការ​បដិសេធ​ព័ត៌មាន​នានា​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី RIA​។

Loading...

ដោយ​ដកស្រង់​ប្រភព​មួយ​របស់​ភ្នាក់ងារ​សន្តិសុខ​ស៊ី​រី ទី​​ភ្នាក់ងារ​ព័ត៌មាន​RIA រាយការណ៍​មុន​នេះ​បន្តិច​ថា យន្តហោះ​ចម្បាំង​១​គ្រឿង​របស់​អីុ​ស្រា​អែ​ល​និង​មី​ស៊ីល​៤​គ្រាប់​ត្រូវ​កម្ទេច​ដោយ​កងទ័ព​សី​ុ​រី នៅ​តំបន់ KISSOUSH ជា​មូលដ្ឋាន​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​ដា​ម៉ាស់​។

ប្រភព​នេះ​និយាយ​ថា​កងកម្លាំង​ការពារ​អាកាស​របស់​យើង បាន​បាញ់​ធ្លាក់​យន្តហោះ​ចម្បាំង​អីុ​ស្រា​អែ​ល​១​គ្រឿង ព្រមទាំង​មី​សី​ុ​ល​៤​គ្រាប់​មុន​ពេល​ហោះ​ទៅ​ដល់​គោលដៅ​។ បណ្ដា​សារព័ត៌មាន​ស៊ី​រី​ប្រកាស​នា​វេលា​ល្ងាច​ថា កងទ័ពអាកាស​ស៊ី​រី​បាន​បាញ់​ធ្លាក់​គោលដៅ​សត្រូវ​ជា​ច្រើន​និង​ថា បន្ត​រុញច្រាន​ការ​ឈ្លានពាន​មួយ​៕