ពិតជា​គួរ​ឱ្យ​សោកស្តាយ​… មន្ត្រី​នគរបាល​ម្នាក់​ដួល​ស្តូកស្តឹង​លើ​ផ្លូវជាតិ

204

ខេត្តកណ្តាល ៖ ពិតជា​គួរ​ឱ្យ​សោកស្តាយ បុរស​ម្នាក់​ជា​នគរបាល​ជួប​អកុសល​អាក្រក់ ដោយ​ជិះ​ម៉ូតូ​ដួល​ស្លាប់​ខ្លួនឯង​ដោយ​មិន​ថា​ប៉ះ​នឹង​អ្វី កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​៣៨០​ស្ថិត​ក្នុងភូមិ​ទួល​មាស ឃុំ អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

Loading...

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ យឹ​ម ប៊ុ​ណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​នគរបាល ​មិន​ពាក់មួក​សុវត្ថិ​ភាព ដួល​ស្លាប់​នៅ​នឹង​កន្លែ​កើតហេតុស្លាប់​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទឹក​ឃ្លាំង ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda dream C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ កណ្តាល 1Y-8035​។

សាក្សី​ខាងលើ​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​ជា​នគរបាល​បើកបរ​មាន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ដួល​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ដោយ​មិនដឹង​ថា បុក​ជាមួយនឹង​អ្វី​នោះ​ទេ ព្រោះ​នៅ​កន្លែង​កើតហេតុ​នោះ​មាន​ស្ថានភាព​ស្ងាត់​ដាច់​ឆ្ងាយ​ពី​ភូមិ និង​មាន​ស្ថានភាព​ងងឹត​ទៀត​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ ចំណែក​វត្ថុ​តាង​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​៕ ដោយ​ប៉ឹង ឆដា