គួរ​ប្រយ័ត្ន! រោគ​សញ្ញា​ព្រមាន​ពី​ជំងឺមហារីក

146

មិនមែន​ដុំ​សាច់​មហារីក​ខួរក្បាល​ទាំងអស់ សុទ្ធតែ​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​នោះ​ទេ ហើយ​មួយ​ចំនួន​ទៀត (​ដូច​ជា​ដុំ​សាច់​នៃ​ក្រពេញ pituitary gland) មិន​ត្រូវ​បាន​គេ​រក​ឃើញ​ទេ លុះត្រាតែ​ការ​ស្គែ​ន CT ឬ MRI ត្រូវ​បាន​ធ្វើ​ដោយ​មូលហេតុ​ផ្សេង​ទៀត ។

Loading...

រោគ​សញ្ញា​នៃ​ជំងឺមហារីក​ខួរក្បាល​មាន​ច្រើន ហើយ​មិន​ជាក់លាក់ ចំពោះ​ដុំ​សាច់​ខួរក្បាល​ដែល​មាន​ន័យ​ថា វា​អាច​បណ្តាល​មក​ពី​ជំងឺ ផ្សេង​ៗ​ទៀត ។ មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​ដឹង​ច្បាស់​អំពី​អ្វី​ដែល​បង្ក​ឲ្យ​មាន​រោគ​សញ្ញា គឺ​ត្រូវធ្វើ​តេស្ត​រក​រោគវិនិច្ឆ័យ ។ រោគ​​សញ្ញា​អាច​បណ្តាល​មក​ពី ៖

១- ដុំ​មហារីក​មួយ​សង្កត់​លើ​ផ្នែក​ផ្សេង​ទៀត​នៃ​ខួរក្បាល និង​មិន​ឲ្យ​វា​ពី​មានដំណើរ​ការ​ធម្មតា ។

២- ការ​ហើម​នៅ​ក្នុង​ខួរក្បាល ដែល​បណ្តាល​មក​ពី​ដុំ​សាច់ ឬ​ការ​រលាក​ជុំវិញ ។

រោគ​សញ្ញា​ដូច​ខាងក្រោម គឺជា​រឿង​ធម្មតា​បំផុត ៖ ឈឺក្បាល, ខ្សោយ, ភាព​មិន​ស្រួល​ក្នុង​ខ្លួន, ពិបាក​ក្នុង​ការ​ដើរ, ការ​ប្រកាច់ ។

រោគ​សញ្ញា ផ្សេង​ៗ​ដែល​មិនសូវ​ជាក់លាក់​រួម​មាន ៖ ផ្លាស់​ប្តូរ​ស្ថានភាព​ផ្លូវចិត្ត ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ការ​ផ្តោតអារម្មណ៍ ការ​ចង​ចាំ ការ​យកចិត្តទុកដាក់ ឬ​ការ​ប្រុង​ប្រយ័ត្ន ។ ចង្អោរ​ក្អួត, មើល​ខុសធម្មតា, ការ​លំបាក​ក្នុង​ការ​និយាយ និងការ​ផ្លាស់​ប្តូរ បន្តិច​ម្តង​ៗ​ទៅ​លើ​សមត្ថភាព​បញ្ញា ឬ​ការ​ឆ្លើយ​តប​ផ្នែក​អារម្មណ៍ (​ប្រភព​ពី​៖ Health.com.kh) ៕