ផលិតផល​កាន់តែ​ច្រើន​ពី​អាស៊ាន​ហូរ​ចូល​ទីផ្សារ​ចិន

143

ទីក្រុង​ប៉េង​កាំ​ង ៖ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ផ្លូវ​រថភ្លើង និង​កំពុង​ផែ​នៅ​តំបន់​Guangxi Zhuang បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​រថភ្លើង​ឆ្លងកាត់​សមុទ្រ​បាន​នាំ​យក​ផលិតផល​ពី​អាស៊ី​អាគ្នេយ៍​ទៅ​កាន់​ទីក្រុង​ចិន​កាន់តែ​ច្រើន ។

Loading...

យោង​តាម China Railway Nanning Group បាន​ឲ្យ​ដឹង​ថា រថភ្លើង​ប្រមាណ​៧០០ ខ្សែ​បាន​បើក​ដំណើរការ​លើ​ផ្លូវ​រថភ្លើង​រវាង​ប្រទេស​ចិន និង​អាស៊ាន ដែល​ត្រូវ​បាន​ពង្រីក​មក​ត​ភ្ជាប់​ទីក្រុង​ជា​ច្រើន​ដូច​ជា Chongqing, Chengdu, Kunming, Lanzhou និង Guiyang ។ លើស​ពី​នេះ​ទៀត Beibu Gult Port Group ដែល​នៅ​ខេត្ត​Guangxi បាន​និយាយ​ថា បណ្តាញ​ផ្លូវ​រថភ្លើង​នេះ​ក៏​គ្របដណ្តប់​សិង្ហ​បុរី​និង​កំពង់​ផែ​ធំ​ៗ​ដទៃ​របស់​ប្រទេស​អាស៊ានដែរ ។

ក្រុមហ៊ុន​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ផលិតផល​ដែល​ធ្វើ​ដំណើរ​តាម​ខ្សែ​រថភ្លើង​ខាងលើ​ក៏​បាន​កើនឡើង​ពី​ផលិតផល​សេ​រ៉ា​មិច និង​សម្ភារ​សន្លឹក​ៗ​មក​ស្មើ​ផលិតផល​៤១​ប្រភេទ​ដែរ​រួម​មាន​ម្សៅ​ទឹកដោះគោ ខ្ទិះដូង និង​ស្រាក្រហម​ជាដើម ។  ផ្នែក​ដែល​សំខាន់​ជាងគេ​នៅ​ច្រក​ពាណិជ្ជកម្ម​ដីគោក​និង​សមុទ្រ​អន្តរជាតិ​ថ្មី (ILSTC) គឺ​ខ្សែ​រថភ្លើង​ដែល​ប្រើ​កំពង់​ផែ​នៅ​ឆ្នេរ Beibu របស់ ខេត្ត​Guangxi ដើម្បី​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​ដែល​កាន់តែ​លឿន​ជាង​មុន និង​ចំណាយ​អស់​តិច​ជាង​មុន​រវាង​ប៉ែក​ខាងលិច​នៃ​ប្រទេស​ចិន និង​អាស៊ី​អាគ្នេយ៍ ។

ILSTC ត្រូវ​បាន​ប្តូរ​ឈ្មោះ​ពី ច្រករបៀង​ដឹក​ជញ្ជូន​ខាងត្បូង​រវាង​ប្រទេស​ចិន​និង​សិង្ហ​បុរី​ដែល​បាន​ចាប់​ដំណើរការ​កាលពី​ឆ្នាំ​មុន ។

គួរ​បញ្ជាក់​ដែរ​ថា ខេត្ត​Guangxi គឺជា​តំបន់​ព្រំ​ព្រ​ទល់​ដ៏​សំខាន់​ដែល​ត​ភ្ជាប់​ប្រទេស​ចិន​ជាមួយនឹង​ប្រទេស​អាស៊ាន និង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​សាងសង់​ការ​ផ្តួចផ្តើម « ខ្សែក្រវាត់ មួយ ផ្លូវ​មួយ » ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ស្ថាបនា​បណ្តាញ​ហេដ្ឋា រចនាសម្ព័ន្ធ​ដែល​ត​ភ្ជាប់​អាស៊ី , អឺរ៉ុប និង​អាហ្វ្រិក ៕ ប្រែ​សម្រួល​ដោយ ៖ ណៃ ដា​លី​ន