បាតុកម្ម​ពួក​អាវកាក់​លឿង​នៅ​ក្រុងប៉ារីស​ចាប់ខ្លួន​287​នាក់

167

ប្រទេស​បារាំង ៖ ការ​ធ្វើ​បាតុកម្ម​តវ៉ា​របស់​ពួក​អាវកាក់​លឿង ថ្ងៃ​ទី​១​ធ្នូ​ក្លាយជា​ទិវា​នៃ​អំពើ​ហិង្សា​យ៉ាង​ខ្លាំងក្លា​នៅ​ក្រុងប៉ារីស ដែល​នៅ​ទីនោះ​បណ្ដា​រថយន្ត និង​ភោជនីយដ្ឋាន​នានា​រង​ការ​ដុត​បំផ្លាញ បណ្ដា​ហាង​ទំនិញ​រង​ការ​លុកលុយ​ប្លន់​យក​របស់របរ រួច​ប៉ូលិស​រង​ការ​វាយប្រហារ​។

Loading...

រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​លោក CRISTOPHE CASTANER​ថ្លែង​តាម​ទូរទស្សន៍​BFMTV​ថា ក្នុង​សង្កាត់​ជា​ច្រើន​នៃ​រដ្ឋធានី មនុស្ស​២៨៧​នាក់​ត្រូវ​ចាប់ខ្លួន​ហើយ​១១០​នាក់​រង​របួស​។ នៅ​ក្រុង​ប៊ុ​យ​ណូ​ស៊ែ​៊​ជា​កន្លែង​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​G20 ប្រធានាធិបតី​បារាំង លោក​EMMANUEL MACRON អះអាង​ថា គ្មាន​ហេតុផល​អ្វី​ត្រូវ​លើក​មក​សម្អាង​ឡើយ ដែល​កងកម្លាំង​ប៉ូ​លិ​សរង​ការ​វាយប្រហារ ហាង​ទំនិញ​នានា​រង​ការ​លុកលុយ​ប្លន់ បណ្ដា​អ្នកដំណើរ​ឬ​បណ្ដា​អ្នកកាសែត​រង​ការ​គំរាមកំហែង រួច​វិមាន ARC DU TRIUMPHE ត្រូវ​គេ​ធ្វើ​ឲ្យ​ប្រឡាក់​កខ្វក់​។ លោក​ប្រកាស​ពេល​វិល​ត្រឡប់​មក​កាន់​ប្រទេស​វិញ ពី​កិច្ចប្រជុំ​បន្ទាន់​មួយ​នា​ព្រឹក​ថ្ងៃ​ទី​២​ធ្នូ ពិសេស​ជាមួយ​នាយក​រដ្ឋមន្ត្រី​។ លោក​MACRON ថ្កោលទោស​មឺ​ុ​ង​ម៉ាត់​ចំពោះ​ការ​បង្កចលាចល​បែប​នេះ​។

ចាប់​ពី​សង្កាត់​OPERA​ទៅ​ដល់​មហាវិថី​FOCH​កាត់​តាម​វិ​ថី​RIVOLI ឆាក​នៃ​ការ​បះបោរ​ក្នុង​ក្រុង រាលដាល​ដល់​សង្កាត់​ជា​ច្រើន​នៃ​ក្រុងប៉ារីស ដែល​ចលនា​បែប​នោះ​ក៍កើត​មាននៅ​កន្លែង​ឯទៀត​ៗ​នៃ​ប្រទេស​បារាំង ជាមួយ​ការ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​របស់​ពួក​អាវកាក់​លឿង​ច្រើន​សិប​ពាន់​នាក់​។

តំណាង​អ្នកនយោបាយ​ច្រើន​រូប​ឬ​កងកម្លាំង​ប៉ូលិស រួម​ទាំង​រដ្ឋមន្ត្រី​មហាផ្ទៃ​ផ្ទាល់ បាន​ប្រើ​ពាក្យ​ថា​ការ​បះបោរ ចំពោះ​ការ​តវ៉ា​ដោយ​ហិង្សា​របស់​ពួក​អាវកាក់​លឿង ដោយ​ចាត់​ទុក​ថា​ជា​ការ​បះបោរ​ប្រឆាំង​រដ្ឋអំណាច​។ យប់​ថ្ងៃ​ទី​១​ធ្នូ​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​គូសបញ្ជាក់​ថា ពួក​បះបោរ​៣០០០​នាក់​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​។ ពួក​នេះ​ចង់វាយ​បំផ្លាញ​អ្វី​ៗ​ឲ្យ​ខ្ទេច​អស់​។ វិមាន​ACR DE TRIUMPHE គ្របដណ្ដប់​ដោយ​ផ្សែង​ឧ​ស្មន់​បង្ហូរទឹកភ្នែក ខណៈ​ទីនោះ​រង​ការ​លុកលុយ​របស់​ពួក​បាតុករ​។ ចាប់ពី​ម៉ោង​៨​និង​៤៥​នា​ទីម៉ោង​ក្នុងស្រុក​ទៅ ការ​ប៉ះទង្គិច​គ្នា​ដំបូង​ផ្ទុះ​នៅ​ច្រកចូល​ទីតាំង​ប្រវត្តិសាស្ត្រ​នោះ ស្ថិត​នៅ​ក្បែរ​វិមាន​ប្រធានាធិបតី​អេ​លី​ហ្សេ​ត្រង់​រង្វង់​មូល​ផ្កាយ​។

ពួក​បាតុករ​បាន​នាំ​គ្នា​គប់​ទឹកខ្មៅ​ធ្វើ​ឲ្យ​ប្រឡាក់​វិមាន​នេះ ហើយ​លើក​ពាក្យស្លោក​នានា​។ ពួក​គេ​នាំ​គ្នា​ស្រែក​ពាក្យ​ថា MACRON លាលែង​ចេញ​ទៅ​! នៅ​ជុំវិញ​ARC DU TRIUMPHE ពួក​បាតុករ​ក៏​គប់​របស់របរ​ផ្សេង​ៗ​ដាក់​បណ្ដា​រថយន្ត​កា​មី​ញ៉ុ​ង​របស់​កង​តម្រួត​ដែរ​។

កាលពី​យប់​ថ្ងៃ​ទី​១​ធ្នូ​ខណៈ​បណ្ដា​រថយន្ត​ត្រូវ​ដុត​បំផ្លាញ​នៅ​កណ្ដាល​ក្រុងប៉ារីស លោក​MACRON ថ្លែង​ពី​ក្រុង​ប៊ុ​យ​ណូ​ស៊ែម​កថា លោក​ដាច់ខាត​មិន​អាច​ទទួលយក​បាន​ឡើយ​អំពើ​ហិង្សា ។ លោក​ថា​នោះ​ពុំ​មែន​ជា​ការ​សម្ដែង​ក៉​ហឹ​ងត្រឹមត្រូវ​ឡើយ ទោះជា​ពួក​បាតុករ​អាវកាក់​លឿងគ្រា​ដំបូង ហៅ​ការ​តវ៉ា​របស់​ពួក​គេ​ថា​ជា​ការ​តវ៉ា​ប្រឆាំង​ប្រេង​ឡើងថ្លៃ​និង​ប្រឆាំង​ការ​ធ្លាក់​ចុះ​នៃ​អំណាច​ទិញ​ក៏​ដោយ​ចុះ ៕ ដោយ​ខាន់ សុ​ឃ​ន