លោក​ត្រាំ​ត្រៀម​ផ្ដល់​អ្វី​គ្រប់យ៉ាង​ក្រោយ​រំសាយ​នុយក្លេអ៊ែរ

149

សហរដ្ឋអាមេរិក​-​កូរ៉េ ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​MOON JAE IN អះអាង​កាល​ពី​ថ្ងៃ​ទី​២​ធ្នូ​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ ត្រៀម​ផ្ដល់​អ្វី​ៗ​ទាំ​ង​អស់​ដូច​ការ​សន្យា​ដល់​កូរ៉េ​ខាងជើង ប្រសិនបើ​របប​កុំ​មុ​យ​នី​ស្ត​នោះ​អនុវត្ត​ដោយ​ស្មោះត្រង់​បណ្ដា​វិធានការ​រំសាយ​នុយក្លេអ៊ែរ​។

Loading...

លោក​MOON​បន្ត​ថា លោក​ត្រាំ​បាន​ស្នើ​ដល់​លោក​ឲ្យ​ជួយ​បញ្ជូន​សារ​នោះ​ដល់​មេដឹកនាំ​កូ​​រ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ពេល​ជួប​គ្នា​កាលពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​កន្លង​ទៅ ខាងក្រៅ​កិច្ចប្រជុំ​កំពូល​G20​នៅ​អា​ហ្ស​ង់​ទី​ន​។

ពេល​ជួប​ជាមួយ​ក្រុម​អ្នកកាសែត​ក្នុង​យន្តហោះ​ប្រ​ធានា​ធិ​ប​តី ខណៈ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​នូ​វែ​ល​ហ្សេ​ឡង់ លោក​MOON​និយាយ​ថា សារ​នេះ​របស់​លោក​ត្រាំ​មាន​ទស្សនៈ​អនុគ្រោះ​បំផុត​ចំពោះ​លោក​គី​ម​ជុង​អ៊ុ​ន ដែល​ពេញចិត្ត ហើយ​លោក​ត្រាំ​ចង់​ឲ្យ​លោក​គី​ម​អនុវត្ត​អ្វី​ដែល​នៅ​សល់​ក្នុង​កិច្ចព្រមព្រៀង រួច​លោក​នឹង​ផ្ដល់​នូវ​អ្វី​ដែល​លោក​គី​ម​ចង់បាន​៕