ឆ្កែ​របស់​លោក​ប៊ូ​ស​ឪពុក​មិន​ទៅ​ណា​ឆ្ងាយ​ពី​មឈូស​ឡើយ

194

សហរដ្ឋអាមេរិក ៖ ឆ្កែ​របស់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​GEORGE W.H.BUSH ដែល​គេ​និយម​ហៅ​លោក​ប៊ូ​ស​ឪពុក ជា​ប្រធានាធិបតី​ទី​៤១ ​របស់​អា​មេ​រិ​ក ក្រោយ​លោក​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១ ​ធ្នូ គេ​ឃើញ​វា​ពុំ​ទៅ​ណា​ឆ្ងាយ​ពី​មឈូស​សព​លោក​ឡើយ ដែល​នោះ​ជា​បាតុភូត​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​។

Loading...

រូបភាព​បង្ហាញ​ឆ្កែ​នោះ​ដែល​ពេល​លោក​ប៊ូ​ស​ឪពុក​ឈឺ​ដោយ​ជំងឺ ​PARKISON ដើរ​មិន​រួច​វា​មិន​ទៅ​ណា​ឆ្ងាយ​ពី​លោក គឹ​នៅ​ក្បែរ​លោក​ជា​និច្ច ពេល​នេះ​វា​នៅ​តែ​បន្ត​យាម​សព​របស់​លោក​នៅ​អែប​នឹង​មឈូស ដែល​គ្រប​ទង់ជាតិ​។​តំណាង​របស់​គ្រួសារ​លោក​ប៊ូ​សម្នាក់ លោក​JIM MCGRATH​ធ្វើ​អត្ថាធិប្បាយ​ថា បេសកកម្ម​របស់​វា​ត្រូវ​បាន​បំពេញ​។ រយៈពេល​តែ​ប៉ុន្មាន​នាទី​ក្រោយ​ការ​ផ្សាយ​រូបភាព​របស់​ឆ្កែ​នោះ មនុស្ស​ច្រើន​ពាន់​នាក់ បាន​ផ្សាយ​រូបភាព​នេះ​បន្ត​តាម​បណ្ដាញ​សង្គម​។

ឆ្កែ​ឈ្មោះ​SULLY​ក្រោយ​ពេល​ម្ចាស់​លាចាក​លោក​ទៅ តើ​នឹង​ត្រូវ​រស់នៅ​ជាមួយ​នរណា? ទូរទស្សន៍​NBC​រាយការណ៍​ថា ពូជ​ឆ្កែ​LABRADOR​នោះ​នឹង​វិល​ទៅ​កាន់​អង្គភាព​របស់​វា​វិញ​គឺ​អង្គភាព VET DOGS ជា​ក្រុម​ឆ្កែ​ដែល​គេ​និយម​ស្នើ​ជួយ​មើលថែ​បណ្ដា​ឥស្សរជន​ដែល​មាន​វ័យចាស់​ហើយ​ពិការ​។

លោក​ច​ច​ដាប់​ប៊​ល​យូ​ប៊ូ​ស​កូនប្រុស​របស់​លោក​ប៊ូ​ស​ឪពុក​ដែល​ក៏​ជា​អតីត​ប្រធានាធិបតី​ដែរ​រៀបរាប់​ថា ទោះជា​ឆ្កែ​របស់​យើង​នឹង​ត្រូវ​ឃ្លាត​ចាក​ពី​គ្រួសារ​យើង​ក្ដី យើង​នឹង​បន្ត​តាម​មើល​គេ តើ​គេ​មាន​ក្ដី​សុខ​ក្នុងផ្ទះ​ថ្មី​ដែរ​ឬទេ​៕ ដោយខាន់​សុខ​ឃ​ន