ទាល់​តម្រិះ ព្រោះតែ​ទុក្ខ​ផ្ទួន​ៗ ឆ្លៀតពេល​ស្ងាត់​ល្អ ស្រាប់តែ​… អាណិត​ណាស់

231

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់ ព្រោះតែ​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ​ពេក ក៏​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​យក​ក្រ​ម៉ា​មក​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្តង​ពិតជា​គួរ​ឱ្យ​អាណិត និង​គួរ​ឱ្យ​រន្ធត់​ណាស់ ដែល​កើតឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ធ្នូ ២០១៨ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​លេខ​៣ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល​។

Loading...

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ម៉ូ​វ ស្រ៊ឹង ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៣ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​កន្លែង​កើតហេតុ​ថា ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​មុខ​ដូច​ជា ជំងឺលើសឈាម និង​ជំងឺថ្លើម​ផង ហើយ​នៅ​ថ្ងៃ​កើត​ហេតុ​ម៉ោ​ប្រហែល​៥​និង​៣០​នាទី​ព្រឹក ដោយ​ឃើញ​មាន​សភាព​ស្ងាត់ ព្រោះ​កូនក្មួយ​ដែល​នៅផ្ទះ​ជាមួយ​បាន​ចេញ​ទៅ​បឹង​រក​ត្រី​អស់​ហើយ នៅ​តែ​ក្មួយ​ម្នាក់​ដែល​មានកូន​ខ្ចី ស្រាប់តែ​ជន​រង​គ្រោះ​យក​ក្រ​ម៉ា​ទៅ​ចង​.​ក​ភ្ជាប់​ជាមួយនឹង​ធ្នឹម​ផ្ទះបាយ បណ្ដាល​ឱ្យ​ស្លាប់​តែ​ម្ដង៕ ដោយ ​បឹុង ឆដា