បើ​នាង​ស្រឡាញ់​អ្នក​ខ្លាំង នាង​ច្បាស់​ជាបង្ហាញ​ចេញ​កាយ​វិការ​ទាំង​នេះ​មិន​ខាន

165

ជា​ការ​ពិត ពេល​ខ្លះ អ្នក​ពិបាក​ដឹង​ណាស់ ថា​នរណា​ម្នាក់​កំពុង​តែ​លួច​ស្រឡាញ់​យើង ប៉ុន្តែ តាម​រយៈ​កាយវិការ​មួយ​ចំនួន​ខាងក្រោម​នេះ អាច​នឹង​បញ្ជាក់​ថា មាន​នារី​ម្នាក់ កំពុង​ចាប់ចិត្ត​លើ​អ្នក​ហើយ ។

Loading...

និយាយ​ទូរស័ព្ទ​ជាមួយ​គ្នា​រាល់ថ្ងៃ ៖ បើ​នាង​មិន​ចាប់ចិត្ត​លើ​រូប​អ្នក​ទេ នាង​កម្រ​នឹង​ទូរស័ព្ទ ឬ​ផ្ញើរ​សារ​មក​អ្នក​ណាស់ ប៉ុន្តែ បើ​នាង​ចេះ​តែ​មានរឿង ដែល​ត្រូវ​និយាយ​គ្នា នោះ​ជា​សញ្ញា​មួយ ដែល​បញ្ជាក់​ថា នាង​ស្រឡាញ់​អ្នក​ហើយ ។

ចែករំលែក​រឿងរ៉ាវ​ជាមួយ​អ្នក ៖ រឿង​ភាគច្រើន នាង​នឹង​ប្រាប់​អ្នក​ត្រង់​ៗ មិន​ថា ការងារ ឬ​គ្រួសារ​នោះ​ទេ ។

ការពារ​អ្នក ៖ ទោះបីជា​មានរឿង​អ្វី​កើតឡើង ក៏​នាង​ព្យាយាម​ដោះស្រាយ និង​ជួយ​ការពារ​អ្នក​ដែរ ។ ច្រណែន ឬ​ប្រចណ្ឌ​នាង​ប្រហែលជា​ច្រណែន មិន​សប្បាយចិត្ត ឬ​ប្រចណ្ឌ ពេល​ឃើញ​អ្នក​ស្និទ្ធស្នាល ឬ​នៅ​ជាមួយ​នារី​ដ៏​ទៃ ។

បញ្ហា​របស់​អ្នក ធ្វើ​ឲ្យ​នាង​ខ្វល់ចិត្ត ៖ សូ​ម្បី​តែ​កិច្ចការ​តិចតួច​ក្តី ក៏​នាង​ចាត់​ទុក​ថា សំខាន់ និង​ធ្ងន់ធ្ងរ ចំពោះ​នាង​ដែរ ។ ចង់​តែ​នៅ​ក្បែរ​អ្នកមនុស្ស​ស្រី​មាន​ភាព​អៀនខ្មាស់​ច្រើន ប៉ុន្តែ បើ​នាង​នៅ​តែ​ចង់​ក្បែរ ឬ​ហៅ​អ្នក​ដើរ​លេង​ញឹកញាប់ នោះ​ហើយ​ជា​សេចក្តី​ស្នេហា​របស់​នាង (​ប្រភព​ពី​៖ Health.com.kh) ៕