លោក​ត្រាំ​ចង់​លុប​បំបាត់​ការ​ប្រណាំងប្រជែង​គ្រឿង​សព្វាវុធ

154

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេរិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​កាលពី​ថ្ងៃ​ទី​៣​ធ្នូ ពី​ឆន្ទៈ​របស់​លោក ធ្វើការ​ជាមួយ​ចិន​និង​រុ​ស្ស៊ី​ដើម្បី​បញ្ចប់​ការ​រត់ប្រណាំង​គ្រឿង​សព្វាវុធ ដែល​ក្លាយទៅជា​មិន​អាច​ត្រួតត្រា​បាន តែ​លោក​ពុំ​ទាន់​លើក​ពី​ិ​កាលបរិច្ឆេទ ក៏​ដូច​ជា​បែបបទ​នៃ​ការ​ពិភាក្សា​គ្នា​ជាយថាហេតុ​នៅឡើយ​។

Loading...

សេចក្ដីថ្លែងការណ៍​នេះ​របស់​ប្រមុខ​សេត​វិមាន ដែល​ចាប់តាំងពី​លោក​ជាប់​ឆ្នោត​មក​បញ្ជូន​សញ្ញា​នៃ​ការ​ប្រកាន់​ជំហរ​រឹង លើ​សំណុំរឿង​ដ៏​រសើប​នេះ ធ្វើ្វ​ឡើង​ក្នុង​ដំណាក់កាល​នៃ​ភាព​តានតឹង​យ៉ាង​ខ្លាំង រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​មូ​ស្គូ ដែល​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​រំលោភ​បំពាន ឬ​គេច​វាង​បណ្ដា​សន្ធិសញ្ញា​ដែល​មាន​ស្រាប់​។

ប្រទេស​អឺរ៉ុប​ជា​ច្រើន​បាន​ព្រមាន​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ប្រឆាំង​នឹង​គ្រោះថ្នាក់​នៃ​ការ​រត់ប្រណាំង​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​ជា​ថ្មី រវាង​អតីត​សត្រូវ​នៃ​សង្គ្រាមត្រជាក់​ទាំង​២​នោះ​។

២​ថ្ងៃក្រោយ​លោក​ជួប​ជាមួយ​មេដឹកនាំ​ចិន នៅ​ទី​ក្រុង​ប៊ុ​យ​ណូ​ស៊ែ ខាងក្រៅ​កិច្ចប្រជុំ​កំពូល​G20 លោក​ត្រាំ​បាន​សរសេរ​តាម​TWITTER​ថា ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ដែល​នា​ពេល​អនាគត លោក​ប្រធានាធិបតី​ចិន​សី​ុ​ជី​ង​ពីង រួម​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោកពូ​ទី​ន យើង​នឹង​ចាប់ផ្ដើម​និយាយ​គ្នា ពី​ការ​បញ្ឈប់​នូវ​ទ​ង្វើ​ដែល​ជា​ការ​រត់ប្រណាំង​គ្រឿង​សព្វាវុធ​ដ៏​ចម្បង​និង​ពុំ​អាច​ត្រួតត្រា​បាន​។

សហរដ្ឋអាមេរិក​បាន​ចំណាយ​ដល់​ទៅ​៧១៦​ពាន់​លាន​ដុល្លារ​នា​ឆ្នាំ​នេះ​សម្រាប់​ការ​ប្រណាំងប្រជែង​គ្រឿង​សព្វាវុធ ពិតជា​ឆ្កួត​! លោក​ថ្លែង​បែប​នោះ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​លោក​ចុះ​ហត្ត​លេខា លើ​ច្បាប់​មួយ​ដែល​គ្រោង​បង្កើន​យ៉ាង​ខ្ពស់ ការ​ចំណាយ​ខាង​យោធា​អា​មេ​រិក​។

មាន​ប្រតិកម្ម​ចំពោះ​ការ​ប្រកាស​នោះ​វិមាន​ក្រឹម​ឡាំង បាន​បរិហារ​ថា​លោក​ត្រាំ​បាន​លុប​ចោល​នា​ពេល​ចុង​ក្រោយ ការ​ជួប​ទល់មុខ​គ្នា​ដែល​គ្រោង​ធ្វើ​ជាមួយ​សមភា​គីរុ​ស្ស៊ី​នៅ​អា​ហ្ស​ង់​ទី​ន​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី​ប៉េ​ស្កូវ​គូសបញ្ជាក់​ថា យើង​រង់ចាំ​ការ​ជួប​គ្នា​រវាង​លោកពូ​ទី​ន​និង​លោក​ត្រាំ ដែល​អាច​កើត​មាន​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា​លើ​រឿង​នោះ​។

កាលពី​ដំណាច់​ខែតុលា​ប្រធានាធិបតី​អា​មេរិ​ក ប្រកាស​ពី​ចេតនា​ដកខ្លួន​ថយ​របស់​សហរដ្ឋអា​មេ​រិ​ក ចេញពី​សន្ធិសញ្ញា​ស្ដី​ពី​អាវុធ​នុយក្លេអ៊ែរ​រយៈ​មធ្យម​INF ដែល​ផ្ដោត​លើ​មី​ស៊ីល​នុយក្លេអ៊ែ​​រ​អាច​បាញ់​បាន​ចម្ងាយ​ពី​៥០០​ទៅ​៥០០០​គីឡូម៉ែត្រ ចុះហត្ថលេខា​ជាមួយ​សហភាព​សូ​វៀត​កាលពី​ឆ្នាំ​១៩៨៧ ។ លោកពូ​ទី​ន​បាន​ព្រមាន​ភ្លាម​ៗ​ថា ការ​ដកខ្លួន​ថយ​បែប​នេះ​នឹង​អាច​មាន​ផលវិបាក​ប្រកបដោយ​គ្រោះថ្នាក់​នានា ៕ ដោយ​ខាន់ សុ​ឃ​ន