វិធី​ព្យាបាល​ដោយ​ខ្លួនឯង ​ចំពោះ​អ្នក​​​នោម​ឈឺ

152

ការ​នោម​មក​មាន​លក្ខណៈ​ឈឺចាប់ ឬ​ក្រហាយ​ៗ មិនមែន​ជា​ជំងឺ​ទេ តែ​វា​ជា​រោគ​សញ្ញា​មួយ​ដែល​កើតឡើង​នៅ​ពេល​មាន​អ្វី​ខុសធម្មតា​នៅ​ផ្លូវទឹក​មូត្រ ។ ឧទាហរណ៍ ការ​នោម​ឈឺ​លើ​ស្ត្រី ប្រហែលជា​បង្ក​ឡើង​ដោយសារ​តែ​ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​មូត្រ ។ សម្រាប់​បុរស វា​អាច​កើតឡើង​ដោយសារ​តែ​ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត ឬ​រលាក​បង្ហួរនោម ។ មូលហេតុ​ញឹកញាប់​ផ្សេង​ៗ​ទៀត​នៃ​ការ​នោម​ឈឺ​ដែរ​នោះ​មាន​ដូច​ជា ក្រួស​ក្នុង​តម្រងនោម ការ​បង្ក​រោគ​ផ្សិត​នៅ​ទ្វារមាស ជំងឺ​កាមរោគ និង​អាច​ទាក់ទង​នឹង​ការ​កង្វះ​អនាម័យ និង​មិន​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់។

Loading...

យក​ល្អ​គួរតែ​ស្វែងរក​ការ​ព្យាបាល​ពី​គ្រូពេទ្យ និង​ដើម្បី​កំណត់​ថា​មាន​មូលហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​នោម​ឈឺ ទើប​មានការ​ព្យាបាល​បាន​ត្រឹមត្រូវ​។ វិធី​ព្យាបាល​ដោយ​ខ្លួនឯង ខ្លះ​ៗ​ក្នុង​ការ​ដោះស្រាយ​ការ​នោម​ឈឺ​៖

១-ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ៖ ការ​ខ្សោះ​ជាតិ​ទឹក​គឺជា​មូលហេតុ​ញឹកញាប់​មួយ​នៃ​ការ​នោម​ឈឺ ។ បើសិន​វា​ជា​មូលហេតុ​មែន អ្នក​ពិតជា​អាច​ព្យាបាល​វា​ដោយ​ងាយ​តាម​រយៈ​ការ​ផឹកទឹក​ឲ្យ​បាន​ច្រើន ។ ករណី​នោម​ឈឺ​បង្ក​ឡើង​ដោយ​បាក់តេរី ការ​ញ៉ាំ​ទឹកបាន​ច្រើន នឹង​ជួយ​ច្រោះ​មេរោគ​ចេញពី​ប្លោក​នោម និង​តាម​បង្ហួរនោម​បាន ។

២-លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹក​មួ​យ​កែវ ៖ ដោយសារ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មាន​សមត្ថភាព​ប្រឆាំង​នឹង​មេរោគ​ដែរ ដូច្នេះ​វា​ប្រហែលជា​ជួយ​បំបាត់​ការ​នោម​ឈឺ​បើសិនជា​បង្ក​ឡើង​ដោយ​បាក់​តេ​រី។ ក្រៅពី​សម្លាប់​បាក់តេរី ភាព​ជូរ​របស់​ទឹក​នេះ​នឹង​ជួយ​ស្តារ​នូវ​កម្រិត pH ធម្មតា​របស់​រាង​កាយ ហើយ​ក៏​មិន​អាច​ឲ្យ​មេរោគ​លូតលាស់​បាន​ថែម​ទៀត​ដែរ ។ ចូរ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា​បាយ​ជាមួយនឹង​ទឹក​មួយ​កែវ ហើយ​ញ៉ាំ​វា​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ។

៣-ញ៉ាំ​យ៉ា​អួ​រាល់ថ្ងៃ ៖ វា​មិន​មាន​អ្វី​ជា​អាថ៌​កំបាំង​ឡើយ​ថា យ៉ា​អួ​មាន​បាក់តេរី ល្អ​ៗ​រាប់​លាន ដែល​អាច​ជួយ​គ្រប់គ្រង​បាក់តេរី​អាក្រក់​ក្នុង​ពោះវៀន​បាន​។ ការ​ដែល​ញ៉ាំ​យ៉ា​អួរ​នេះ​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ អាច​ជា​វិធី​ព្យាបាល​មួយ​លើ​ករណី​នោម​ឈឺ​ដែរ ជា​ពិសេស​បើសិនជា​វា​បង្ក​ឡើង​ដោយ​បាក់តេរី​។ ចូរ​ប្រាកដ​ថា អ្នក​ជ្រើសរើស​ផលិតផល​យ៉ា​អួរ​សុទ្ធ​ល្អ (​ប្រភព​ពី​៖ Health.com.kh) ៕