សារព័ត៌មាន​រុ​ស្ស៊ី​ថា ​លោក​ត្រាំ​នៅ​ពីក្រោយ​ពួក​អាវកាក់​លឿង

174

សហរដ្ឋអាមេរិក​-​បារាំង ៖ បណ្ដា​សារព័ត៌រុ​ស្ស៊ី​ជា​ច្រើន ចាប់​តាំង​ពី​ថ្ងៃ​ទី​២​ធ្នូ​មក បាន​ប្រៀបប្រដូច បាតុកម្មហិង្សា​របស់​ពួក​អាវកាក់​លឿង​នៅ​បារាំង ទៅ​នឹង​បដិវត្តន៍​ពណ៌​ដែល​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​រ​ង្កើ​ដល់​បណ្ដាអតីត​សាធារណរដ្ឋ​សូ​វៀត​ដោយ​និយាយ​ថា មានការ​លូកដៃ​របស់​សហរដ្ឋអាមេរិក ដែល​ចង់​ដាក់​ទណ្ឌកម្ម​លោក EMMANUEL MACRON ។

Loading...

កាសែត​ROSSIISKAIA GAZETA ក្នុង​អត្ថបទ​ដ៏​វែង​មួយ អំពី​អំពើ​ហិង្សា​ដែល​កើត​មាននៅ​ក្រុងប៉ារីស​និង​នៅ​តាម​ទី​ក្រុង​ជា​ច្រើន សរសេរ​កាលពី​​ថ្ងៃ​ទី​៤​ធ្នូ​ថា ការ​ធ្វើ​ឲ្យ​លោក​MACRON​ចុះ​ខ្សោយ ជាមួយ​វាសនា​ដែល​លោក​អាច​លាលែង​ចេញពី​​តំណែង នឹង​ជា​ការ​បម្រើ​ផលប្រយោជន៍​របស់​លោក​ត្រាំ​។ កាសែត​នោះ​បន្ត​ថា​ប្រមុខរដ្ឋ​បារាំង​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ ពី​ជំហរ​របស់​លោក ជា​អ្នក​នាំមុខ​របស់​សហភាព​អឺរ៉ុប ហើយ​ការពារ​គំនិត​បង្កើត​កងទ័ព​អឺរ៉ុប​ឯករាជ្យ​មួយ​ពី​សហរដ្ឋអាមេរិក​។

ចំពោះ​កាសែត​នេះ​យល់​ថា​ចលនា​របស់​ពួក​អាវកាក់​លឿង​ប្រៀប​ដូច​ជា​បដិវត្តន៍​ពណ៌ ដែល​នាំ​ហ្ស​ក​ហ្ស៊ី​និង​អ៊ុយ​ក្រែ​ន ចាកចេញ​ពីរុ​ស្ស៊ី​ក្នុង​ឋានៈ​ជា​អ្នក​ជួយ​ទ្រទ្រង់​ដោយសារ​សហរដ្ឋអាមេរិក​និង​ពួក​លោក​ខាងលិច​។ យោង​តាម​កាសែត​ROSSIISKAIA GAZETA​ថា ចលនា​របស់​ពួក​អាវ​លឿង​នា​ពេល​នេះ មាន​សភាព​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ចលនា​ក្នុង​ប្រទេស​ទាំង​២​នោះ គឹ​បង្កើត​ដោយ​សិប្ប​និមិត្ត​ចលនា​តវ៉ា​មួយ រៀបចំ​តាម​រយៈ​បណ្ដាញ​សង្គម ឆាកល្ខោន​នានា បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រជាជន​។

កាសែត​នោះ​ព្រមាន​ថា​ជ័យជម្នះ​របស់​ពួក​អាវកាក់​លឿង​នឹង​ពង្រឹង​យ៉ាង​ខ្លាំង ជំហរ​របស់​អា​មេ​រិ​ក​នៅ​អឺរ៉ុប ដោយ​បង្ហាញ​យ៉ាង​ច្បាស់​ប្រាប់​បណ្ដា​មេដឹកនាំ​អឺរ៉ុប​ថា ការ​ប៉ះ​ជាមួយ​លោក​ត្រាំ​វា​គ្រោះថ្នាក់​បែប​ណា​។ ពេល​នេះ​ចលនា​របស់​ពួក​អាវកាក់​លឿង​រាលដាល​ដល់​អា​ល្លឺ​ម៉​ង់​និង​ប្រទេស​អឺរ៉ុប​ខ្លះ​ទៀត​ហើយ ។

ប៉ុន្មាន​នាទី​ក្រោយ​ចេញផ្សាយ​តាម​TWITTER​ដោយ​អះអាង​ថា ពួក​អាវកាក់​លឿង​ស្រែក​ពាក្យស្លោក​នានា​ស្និទ្ធ​ត្រាំ ប្រមុខ​សេត​វិមាន​រូប​នោះ​និយាយ​តាម​បណ្ដាញ​សង្គម​ដដែល​ថា ពួក​អាវកាក់​លឿង​ផ្ដល់​ភាព​ត្រឹមត្រូវ​របស់​លោក ក្នុង​ការ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ស្ដី​ពី​បរិយាកាស​ក្រុងប៉ារីស ដែល​លោក​MACRON ខិតខំ​ការពារ ។ លោក​បន្ត​ថា​ពួក​បាតុករ​ក្រុង​ប៉ា​រី​ស​យល់​ឃើញ​ដូច​ការ​សន្និដ្ឋាន​របស់ខ្ញុំ ដែល​ខ្ញុំ​ខំ​ការពារ​ចាប់តាំងពី​​២​ឆ្នាំ​មក​ហើយ សម្រាប់​ការ​ចាកចេញពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រិ​ស​ស្ដី​ពិ​បរិយាកាស ៕ ដោយ​ខាន់ សុ​ឃ​ន