អត្ថ​ប្រយោជន៍​ស្មាន​មិន​ដល់​របស់ផ្លែ​ប៉េងប៉ោះ​ចំពោះ​ជំងឺ​មហា​រីក

352

ការ​សិក្សា​មួយ​ទៅ​លើ​របប​អាហារ​របស់​បុរស​ចំនួន​១៨០៦​នាក់​ដែល​មាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​១២០០៥​នាក់​ទៀត​ដែល​បាន​ពិនិត្យ​លើ​ក្រពេញ​ប្រូ​ស្តា​ត​រួច​បាន​រក​ឃើញ​ថា បុរស​ដែល​បាន​ញ៉ាំ​អាហារ​មាន​ប៉េងប៉ោះ ឬ​សារធាតុ​ដែល​ធ្វើ​ពី​ប៉េងប៉ោះ​ច្រើន​ជាង​១០​ដង​ក្នុង​មួ​យស​ប្តា​ហ៍ អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជាង​បុរស​ដែល​ញ៉ាំ​តិច​ជាង​១០​ពេល​រហូត​ដល់​១៨​ភាគរយ ។

Loading...

ដោយសារ​តែ​វា​គឺជា​ករណី​សិក្សា​ដែល​មាន ការ​គ្រប់គ្រង ដូច្នេះ​វា​មិន​អាច​អះអាង​ថា ការ​ញ៉ាំ ប៉េងប៉ោះ​ច្រើន​អាច​បង្ការ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទាំងស្រុង​នោះ​ទេ វា​អាច​គ្រាន់តែ​បង្ហាញ​នូវ​ការ​ទាក់ទង​មួយ​ប៉ុណ្ណោះ​។ ការ​ទាក់ទង​នេះ​គឺជា​ភាព​រីករាយ​ខាង​ជីវសាស្ត្រ ព្រោះថា​ប៉េងប៉ោះ​ជា​ប្រភព​ដ៏​ច្រើន​នៃ​សារធាតុ Lycopene ដែល​ជា​ជីវជាតិ​អាច​ការពារ​ភាព​ខូចខាត​របស់​កោសិកា​បាន ។

យ៉ាងណាមិញ ការ​មាន​របួស​នៅ​តែ​នៅ​តែ​កើត​មាន​ដដែល​មិន​ខ្វល់​ថា​វា​ពិតជា​អាច​ការពារ​កោសិកា​បាន​ឬ​អត់​នោះ​ទេ ។ ដូច្នេះ របប​អាហារ​ផ្តល់​សុខភាព និង​មាន​តុល្យភាព ការ​ហាត់ប្រាណ​ទៀងទាត់ និង​ឈប់​ជក់បារី​នៅ​តែ​ជា​មធ្យោបាយ​ដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​ជួយ​ឲ្យ​សុខភាព​កាន់តែ​ល្អ ។ ការ​ផ្តោត​សំខាន់​ទៅ​លើ​អាហារ​តែ​មួយ​មុខ​ក៏​មិន​ប្រាកដ​ថា​ជួយ​ដល់​សុខភាព​ទាំងមូល​ល្អ​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕