ចាប់ខ្លួន​មនុស្ស​ជំនិត​២​នាក់​របស់​រជ្ជទាយាទ

167

ប្រទេស​តួ​ក​គី ៖ ប្រទេស​តួ​ក​គី​កាលពី​ពី​ថ្ងៃ​ទី៥​ធ្នូ ទាមទារ​ឲ្យ​ចាប់ខ្លួន​មនុស្ស​ជំនិត​២​នាក់​របស់រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អ៊ុ​ូ​ឌី​ត ព្រះ​អង្ក​ម្ចាស់ MOHA MMED BEN SALMANE ទាក់ទិន​រឿងសម្លាប់​អ្នកកាសែត​លោក​JAMAL KHA SHOGGI ដែល​នោះ​ជា​ការ​បង្កើន​ការ​គាបសង្កត់​លើ​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អង្គ​នោះ ដែល​កាលពី​ថ្ងៃ​ទី​៤​ធ្នូ ត្រូវ​បាន​ព្រឹទ្ធ​សមាជិក​អា​មេ​រិ​ក​ដែល​មាន​ឥទ្ធិពល​ទាំងឡាយ​ចោទ​ថា​ជា​អ្នកនៅ​ពីក្រោយ​ការ​ធ្វើឃាត​អ្នកកាសែត​ប្រឆាំងរូប​នោះ ។

Loading...

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​តួ​ក​គី ANADOLU​ថា តុលាការ​តួ​ក​គី​បាន​ចេញ​ដីកាចាប់ខ្លួន លោក​AHMED AL ASSIRI និង​លោក​SAOUD AL QAHTANI ទៅ​តាម​ការ​ទាមទារ​របស់​អគ្គ​រដ្ឋ​អាជ្ញា​ក្រុង​អីុ​ស្តង់​ប៊ុល ដែល​សង្ស័យ​ខ្លាំង​លើ​អ្នក​ទាំង​២​ថា ជា​អ្នក​រៀបចំ​ផែនការ​សម្លាប់​អ្នកកាសែត​រូ​ុ​ប​នោះ​។

ឧត្ដមសេនីយ​AL ASSIRI ជា​អតីត​ប្រមុខ​រង​នៃ​ភ្នាក់ងារ​សើ​ុ​ប​ការណ៍​អា​រ៉ា​ប៊ិ​ី​សា​អ៊ូ​ឌី​ត ហើយ​លោក​AL QAHTANI ជា​អតីតទី​ប្រឹក្សា​ខាង​សារព័ត៌មាន ជា​មនុស្ស​ជំនិត​២​នាក់​របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​។ ពួក​គេ​ត្រូវ​បាន​ដក​ចេញ​ពីតំណែង​កាល​ពីថ្ងៃ​ទី​២០​តុលា ខណៈ​ព្យុះ​ខាង​ការ​ទូត​បោកបក់​ខ្លាំង​លើ​ក្រុង​រី​យា់​៉​ដ​ក្រោយ​ការ​សម្លាប់​លោក​KHASHOGGI ដែល​ធ្វើ​ឲ្យ​ស្រអាប់​ដល់​មុខមាត់​របស់​អា​រ៉ា​ប៊ិ​សា​អ៊ូ​ឌី​ត ពិសេស​មុខមាត់​របស់​ព្រះ​អង្ក​ម្ចាស់​MOHAMMED BEN SALMANE បុរស​ខ្លាំង​នៃ​រាជាណាចក្រ​ប្រេងកាត​នោះ៕ ដោយ​ខាន់ សុ​ឃ​ន