បើកបរ​រថយន្ត​ទាំង​ងងុយដេក បុក​ចូល​ផ្ទះ​អ្នកស្រុក​ផ្អើល​ទាំង​យប់

134

ខេត្តស្វាយរៀង ៖ មាន​គ្រោះថ្នាក់​ចរាចរ​ដ៏​អាក្រក់​មួយ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ភ័យ​ព្រលឹង​ចុង​សក់ មូលហេតុ​រថយន្ត មួយ​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​របើក​បុក​ចូល​ក្ន​ង​ផ្ទះ​ទាំង​កណ្តាល​យប់​លាន់​ដូច​រន្ទះ សំណាងល្អ​មិន បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ​។ ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣៦ នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៣D ស្ថិត​ក្នុងភូមិ ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​។ បើ​តាម​មន្ត្រី​នគរបាល​សង្កាត់​សង្ឃ័រ​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ជា មន្ត្រី​នគរបាល​ស្រុក​ស្វាយ​ជ្រំ បើកបរ​ក្នុង​ភាព​ងងុយដេក​បណ្តាល​ឲ្យ​រេ​ចង្កូត​ធ្លាក់ ពីលើ​ថ្នល់​បុក​ចូល​ក្នុងផ្ទះ​អ្នកស្រុក​បណ្តាល​ឲ្យ​រង​របួស​២​នាក់ និង​បុរស​២​នាក់​ផ្សេង​ទៀត ដែល​ជា​អ្នក​រួម​ដំណើរ ភ័យ​ព្រលឹង​ចុង​សក់​។

Loading...

នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​បើករថយន្ត​បុក​ចូល​ផ្ទះ របស់​ប្រជាពលរដ្ឋ តែ​សំណាងល្អ​ពុំ​បាន​បណ្តាល​ឱ្យ​មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​។ សមត្ថកិច្ច​បានឱ្យ​ដឹង ទៀត​ថា​៖ រថយន្ត​បង្កហេតុ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AS -៩៤៩០ បើកបរ​ដោយ​ឈ្មោះ សូ រី​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល រស់នៅ​ភូមិធំ​ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយ​ជ្រំ រង​របួសស្រាល​។ បើកបរ​ពី​ជើង​ទៅ​ត្បូង​រីឯ​រថយន្ដ​ខូចខាត​ធ្ងន់​។ ចំណែក​អ្នក​រួម​ដំណើរ​មានៈ ទី​១.​ឈ្មោះ នាង សុវណ្ណ​ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល រស់នៅ​ភូមិ​ពងទឹក​ឃុំ​ពងទឹក ស្រុក​រំដួល​(​រង​របួសស្រាល )​។ ទី​២.​ឈ្មោះ ជ័យ ឡង​ឌី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​បឹង​វែង ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ គ្មាន​របួស​។

ទី​៣.​ឈ្មោះ ជួប ចិន្ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​នៅផ្ទះ​រស់នៅ​ភូមិ​ចក ឃុំ​ចក​ស្រុក​រំដួល គ្មាន​របួស​។ ដោយឡែក​ម្ចាស់ផ្ទះ ដែល​ត្រូវ​រថយន្ត​បើក​បុក​ចូល​នោះ​មានឈ្មោះ ហុង ពៅ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​(​គ្មាន​របួស​)​ខូចខាត​ផ្ទះ​។ ប្រភព​ខាងលើ​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​មធ្យោបាយ​បាន​រក្សា​ទុក​នៅ​កន្លែង​កើតហេតុ​ជា​បណ្ដោះអាសន្ន ដើម្បី​ដោះស្រាយ​តាម​ក្រោយ​ហើយ​អ្នក​របួស​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​។ មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ដ​មាន​សភាព​ងងុយដេក​ខ្លាំង​ពេក​៕