ផ្តន្ទាទោស​ជនជាតិ​វៀតណាម​ម្នាក់ ដែល​រំលោភ​សម្លាប់​ក្មេង​ស្រី​ដាក់គុក​មួយ​ជីវិត

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៥ ធ្នូ ២០១៨​ម្សិលមិញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឃាតកម្ម ដោយ​មាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ អំពើ​រំលោភ​សេពសន្ថវៈ លើ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ តាម​បញ្ញត្ត មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ជនជាប់ចោទ​មានឈ្មោះ ង្វៀ​ង យាំង​យី ហៅ​អា​ដំឡូង អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម​។

Loading...

សាលក្រម​នេះ​បាន​ប្រកាស​ធ្វើ​ឡើង ដោយ​លោក សេង រិ​ទ្ធី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ និង បាន​បើកផ្លូវ​ទុក​ឲ្យ​ជនជាប់ចោទ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។ គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី​យប់ ថ្ងៃ​ទី​២៩ ឧសភា ២០១៨ ជន​រង​គ្រោះ​បាន​រត់​លេង​ទឹកភ្លៀង ហើយ​ត្រូវ​បាន​ជនសង្ស័យ លួងលោម​នាំ​យក​នៅ​ចំណុច​ផ្ទះ​ចាស់ ទុក​ចោលផ្ទះ​ជួល​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​សង្កាត់ ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​។ បន្ទាប់​មក​ជនជាប់ចោទ​បាន​ប្រើ​ដៃ​ស្ទាបអង្អែល​ប្រដាប់​ភេទ និង​ចាប់រំលោភ​សេពសន្ថវៈ​នាង​។ នៅ​ក្នុង​សកម្មភាព​នោះ​ទៀត​ជនជាប់ចោទ បាន​យកដៃ​ខ្ទប់មាត់​ជន​រង​គ្រោះ​មិន​ឲ្យ​ស្រែក រហូត​ថប់ដង្ហើម​ដាច​ច់​ខ្យល់​ស្លាប់​។

ក្រោយ​ធ្វើ​សកម្មភាព​ជន​ដៃដល់ បាន​យក​សព​ជន​រង​គ្រោះ​ញាត់​ចូល​ពាង​ក្នុង​បន្ទប់ទឹក រួច​ហើយ​លូន​តាម​បង្អួច​ចេញ​ទៅ​សម្ងំ​នៅ​មាត់ទន្លេ​។ ហេតុ​ការ​នោះ​ឪពុក​ម្តាយ​ជន​រង​គ្រោះ បាន​បាត់​កូនស្រី​មិនឃើញ​មក​ផ្ទះ រហូត​ដល់​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ដដែល​ក្រុម​គ្រួសារ បាន​ចែក​គ្នា​ដើរ​ស្វែងរក ទើបបាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ក្នុង​ពាងទឹក​ក្នុង​សភាព​អាក្រាត​កាយ និង មាន​ឈាម​ហូរ​ចេញ​តាម​ប្រដាប់​ភេទ​ស្រស់​ៗ ពេល​នោះ ក្រុម​គ្រួសារ​មិន​អស់ចិត្ត​បាន​ព្យាយាម​ដឹក​កូនស្រី ទៅ​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ តែ​ត្រូវ​បាន​គ្រូពេទ្យ​បញ្ជាក់​ថា នាង​ស្លាប់​បាត់​ហើយ​។

ពេល​ឃើញ​ដូច្នោះ ក្រុម​គ្រួសារ ស្លុត​ចិត្តបាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ពិនិត្យ​ជាក់ស្តែង និង​បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ រហូត​ដល់​វេលា​ម៉ោង​១០​យប់ មាន​តម្រុយ​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ម្តុំ​មាត់ទន្លេ ក្នុង​ទឹកដី​ខណ្ឌឫស្សីកែវ​នោះ​។ ក្រោយ​ចាប់ខ្លួន​ជនជាប់ចោទ​បាន​សារភាព​នៅ​សមត្ថកិច្ច ក៏​ដូច​នៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ ជនជាប់ចោទ​បាន​ទទួល​ថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ និង​ជ្រុលដៃ​ខ្ទប់មាត់​រហូត​ដល់​ស្លាប់​មែន​។ ដោយ​យោង​លើ​របាយការណ៍​សមត្ថកិច្ច និង ចម្លើយ​របស់​ជនជាប់ចោទ ពាក់​ពន្ធ​បទឧក្រិដ្ឋ «​ឃាតកម្ម​រំលោភ​សម្លាប់​ក្មេង​ស្រី​អនីតិជន ទើ​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់គុក​អស់​មួយ​ជីវិត​៕