ឆ្នេរ​កោះ​រ៉ុ​ង​ក៏​ប្រណីតតូ​តា​ក៏​សិច​ស៊ី​គាប់​នេត្រា

278

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា បាន​គ្រង​ឈុត​បី​៊​គី​នី​បង្ហាញ​សម្រស់​សិច​សុ​ី​នៅ​ឆ្នេរ​កោះ​រ៉ុ​ង ។ រូបថត​ជា​ច្រើន​សន្លឹក​ត្រូវ​នាង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​បណ្តា​មិត្ត​ហ្វេ​ស​ប៊ុ​ក​របស់​នាង ។

Loading...

ក្នុង​ឈុត​ប៊ី​គី​នី​កម្សាន្ត​នៅ​លើ​វា​ខ្សាច់​រំលេច​ដោយ​ទឹកសមុទ្រ​ខៀវស្រងាត់ សម្រស់​របស់​តូ​តា​បាន​លេចឡើង​យ៉ាង​ស្រស់​ស្អាត​គាប់​ដួងនេត្រា​។ បើ​មើល​មួយ​ភ្លែត ឬ​មិន​មានការ​បញ្ជាក់ គេ​ប្រាកដជា​យល់​ច្រឡំ​ថា នៅ​បរទេស ខណៈ​ពេល​ដែល​មិត្ត​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​ប្រៀបធៀប​តូ​តា ដូច​ទៅ​នឹង​តារាចម្រៀង​បរទេស​នាង​សេ​ឡេ​ណា ហ្គោ​មេស ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​តូ​តា បាន​បង្ហាញ​រូបរាង​សិច​សុ​ី​នៅ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ពេល​នាង​ទៅ​លំហែ​កម្សាន្ត​នៅ​តំបន់​មាត់សមុទ្រ ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។ តូ​តា ឧស្សាហ៍​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់ ផ្សេង​ៗ​ជា​បន្តបន្ទាប់​ជាមួយ​គូស្នេហ៍ បន្ទាប់​ពី​នាង​ជោគជ័យ​ទាំង​ការងារ​ជំនួញ និង​សិល្បៈ ។

តារា​សម្តែង​កញ្ញា​តូ​តា បាន​បង្ហាញ​ភាព​ហុ​ឺ​ហា និង​ក្លាយជា​ថៅកែ​ហាង​វ័យក្មេង បន្ទាប់​ពី​នាង​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​លោក​មុំ វិ​បូ ជា​បុរស​សម្បូរ​ទ្រព្យ ។ តារា​សម្ដែង និង​ជា​ពិធី ការិនី​ម៉ាក សែន​សូ​នី​តា និង​គូស្នេហ៍​ដែល​គេ ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ថៅកែ​ផលិត​កម្ម «​អង្គរ Picture » ទើប​សម្ពោធ​បើក​សាខា​ទី​៣​ហាង​ផឹកស៊ី កាលពី​ពេល ថ្មី​ៗ​កន្លង​មក ក្រោម​ទុន​ចំណាយ​យ៉ាងតិច​ជាង​១០​ម៉ឺន​ដុល្លារ ។ នាង និង​គូស្នេហ៍​មាន​បំណង​បើក​រហូត​ដល់ ទាំង​១២ ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ។

តាម​ការ​វាយតម្លៃ ប្រសិនបើ​តូ​តា បើក​សាខា​ហាង​«​ផែ​សមុទ្រ​» របស់ នាង​រហូត​ដល់​១២ ទីតាំង គ្រប់​ខណ្ឌ ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ តាម​ការ​គ្រោង ទុក​ពិតមែន​នោះ ជំនួញ​របស់​នាង​ត្រូវ​ប្រើ​ដើម ទុន​មិន​ក្រោម​១​លាន​ដុល្លារ​ឡើយ ។

ទាំងនោះ​គឺជា​ភាព​ជោគជ័យ​មួយ​របស់​តារា​សម្តែង​តូ​តា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ក្នុង​ពេល​ដែល​អាជីព​សិល្បៈ​របស់​នាង​ក៏​មាន​ហូរហែ ពោល​គឺ​នាង​បាន​តំណែង​ជា​តួឯក​បន្តបន្ទាប់ ៕ ដោយ​សុខ វាសនា