យន្តហោះ​យុទ្ធសាស្ត្រ​រុ​ស្ស៊ី២​គ្រឿង​ ទៅ​ដល់​វេ​ណេ​ស៊ុ​យ​អេ​ឡា

151

ប្រទេស​រុ​ស្ស៊ី ៖ ផ្នែក​សារព័ត៌មាន​របស់​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី អះអាង​នា​ថ្ងៃ​ទី​១០​ធ្នូ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន​TU-160​របស់​រុ​ស្ស៊ី២​គ្រឿង យន្តហោះ​ដឹក​ជញ្ជូន​យោធា​ធុន​AN-124​មួយ​គ្រឿង ព្រមទាំង​យន្តហោះ​ផ្លូវ​ឆ្ងាយ​ធុន​IL-62​មួយ​គ្រឿង របស់​កងកម្លាំង​អាកាស​រុ​ស្ស៊ី បាន​ទៅ​ចុះ​ចត​នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​វេ​ណេ​ស៊ុ​យ​អេ​ឡា​។

Loading...

យន្តហោះ​ទាំង​៤​គ្រឿង​នោះ​របស់​កងទ័ពអាកាស​រុ​ស្ស៊ី បាន​ហោះហើរ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​១០.០០០​គីឡូម៉ែត្រ ដើម្បី​ទៅ​ដល់​ព្រ​លាន​យន្តហោះ​វេ​ណេ​ស៊ុ​យ​អេ​ឡា​។ មួយ​ផ្នែក​នៃ​ការ​ហោះហើរ​របស់​យន្តហោះ​ទាំងនោះ ត្រូវ​កង​យន្តហោះ​ប្រដេញ​ន័​រ​វែ​សហោះ​អម​។

យន្តហោះ​ទាំងនេះ​ហោះ​ចេញពី​បណ្ដា​ព្រ​លាន​យន្តហោះ​រុ​ស្ស៊ី រហូត​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ MAIQUETIA​។ យន្តហោះ​ទាំងនោះ​ហោះ​កាត់​ពី​លើ​ដែនសមុទ្រ​របស់​បា​រ៉ែ​ន​និង​ន័​រ​វែ​ស ព្រមទាំង​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក​និង​សមុទ្រ​កា​រ៉ា​អីុ​ប​។ បណ្ដា​យន្តហោះ​រុ​ស្ស៊ី​ត្រូវ​ហោះ​ដេញ​តាម ជា​ច្រើន​លើក​ដោយ​បណ្ដា​យន្តហោះ​ប្រដេញ F-18 របស់​កងទ័ពអាកាស​ន័​រ​វែ​ស​៕ ដោយ​ខាន់ សុឃន