បបូរមាត់​ប្រេះ​អាច​ប្រើ​វិធី​នេះ​ព្យាបាល

211

វិធី​ក្នុង​ការ​ការពារ​បបូរមាត់​អ្នក​មិន​ឲ្យ​ប្រេះ តើ​មាន​អ្វី​ខ្លះទៅ ?

Loading...

1.​អ្នក​ត្រូវ​តែ​ផឹកទឹក​ឱ្យ​បាន​ច្រើន មួយ​ថ្ងៃ​គួរតែ​ផឹក​ពី​៨​ទៅ​១០​កែវ​ទើប​មិន​ធ្វើ​ឱ្យ​បបូរមាត់​ស្ងួត ។

2.​នៅ​ពេល​ដែល​វា​ប្រេះ អ្នក​មិន​ត្រូវ​ហែក​ស្បែក​ដែល​ប្រេះ​ចេញ​នោះ​ទេ ព្រោះ​វា​អាច​ឆ្លង​មេរោគ​បាន​នៅ​ពេល​ដែល​ចេញ​ឈាម ។

3.​អ្នក​អាច​លាបថ្នាំ​ដើម្បី​ឱ្យ​ស្បែក​ទាំងនេះ​ងាប់ ហើយ​កើត​ស្បែក​ថ្មី ទើប​មិន​ធ្វើ​ឲ្យ​បបូរមាត់​អ្នក​ប្រេះ​ទៀត។

4.​អ្នក​អាច​ម៉ាស្សា​បបូរមាត់ ថ្នម​ៗ ដើម្បី​ឱ្យ​ស្បែក​ថ្មី​ឆាប់​លូតលាស់ ថែម​ទាំង​អាច​ជួយ​ព្យាបាល​ផង​ដែរ ។

5.​អ្នក​មិន​ត្រូវ​យក​ក្រែ​ម​លាប​មាត់​មក​លាប​ពីលើ​ទេ ព្រោះ​វា​ធ្វើ​ឱ្យ​បបូរមាត់​កាន់តែ​ស្ងួត ហើយ​អាច​ប្រេះ​កាន់តែ​ខ្លាំង ។

6.​អ្នក​អាច​យក​ប្រេងដូង​មក​លាប​បាន ព្រោះ​វា​ជំនួយ​ខ្លាំង​ណាស់​ដល់​អ្នក​ដែល​មាន​អាកា​រៈ​ប្រេះ​បបូរមាត់។

7.​អ្នក​ក៏​អាច​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​វិ​តា​មីន​ច្រើន​មក​ជំនួយ​ដែរ ព្រោះ​នៅ​ពេល​ដែល​រាង​កាយ​ទទួល​បាន​វីតាមីន​បាន​គ្រប់គ្រាន់ នោះ​បបូរមាត់​អ្នក​នឹង​អាច​ស្អាត​បានជា​មិន​ខាន​ឡើយ​(​ប្រភព​ពី​៖ Health.com.kh) ៕