២០១៨​ហិង្សា​ដោយ​អាវុធ​មាន​ច្រើន​បំផុត​តាម​សាលារៀន

127

សហរដ្ឋអាមេរិក ៖ អង្គការ​ US NAVAL POSTGRADUATE SCHOOL (NPS) ​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១០​ធ្នូ នូវ​ការ​សិក្សា​មួយ ពី​បណ្ដា​ឧប្បត្តិហេតុ​ហិង្សា​ដោយ​អាវុធ នៅ​តាម​សាលារៀន​នៃ​សហ​រដ្ឋ​អាមេរិក ពិសេស​ក្នុង​ឆ្នាំ​២០១៨​។

Loading...

យោង​តាម​ការ​សិក្សា​នេះ​ថា ក្នុង​ឆ្នាំ​២០១៨​ មាន​អំពើ​ហិង្សា​ដោយ​អាវុធ​យ៉ាងតិច​៩៤​លើក​នៅ​តាម​គ្រឹះ​ស្ថានសិក្សា​សហរដ្ឋអាមេរិក​។ មុន​ឆ្នាំ​នោះ​អំពើ​ហិង្សា​ដោយ​អាវុធ​នៅ​តាម​សាលារៀន មាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០០៦ ជាមួយ​ការ​បាញ់ប្រហារ​៥៩​លើក ដែល​មានការ​កើនឡើង​ស្ទើរតែ​៦០%​។ ឆ្នាំ​២០១៦​មានការ​បាញ់ប្រហារ​នៅ​តាម​សាលារៀន​៤៥​លើក ខ្ពស់​ជាង​ឆ្នាំ​២០១៧​ដែល​មាន​៤៣​លើក​។

ការ​បាញ់ប្រហារ​ឆ្នាំ​២០១៨​ក៏​កំណត់​ពី​ចំនួន​អ្នក​ស្លាប់​ច្រើន​ដែរ​។ ការ​បាញ់ប្រហារ​នៅ​វិទ្យាល័យ PARKLAND​ រដ្ឋ​ផ្ល​រី​ដា​ដោយ​សិស្សសាលា​ស្បែក​សម្នាក់ ម​ណ្ដា​ល​ឲ្យ​មនុស្ស​ស្លាប់​១៧​នាក់ ហើយ​ការ​បាញ់ប្រហារ​នៅ​SANTA FE រដ្ឋ​តិច​សាស់​សម្លាប់​សិស្សសាលា​និង​សាស្ត្រាចារ្យ​១០​នាក់​៕