ចេក​១​ផ្លែ​សោះ ទទួល​បាន​លទ្ធផល​ល្អ​ជាច្រើន​ម្នាក់​ៗ​ស្មាន​មិន​ដល់

183

អត្ថប្រយោជន៍​ដែល​អ្នក​អាច​ទទួល​បាន​ពី​ផ្លែ​ចេក ។ តើ​មាន​អ្វី​ខ្លះទៅ ?

Loading...

1.​នៅ​ពេល​ដែល​អ្នក​ពិសារ​ផ្លែ​ចេក​នេះ​ចំនួន​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ នោះ​វា​នឹង​អាច​ជួយ​ការពារ​ក្រពះ​អ្នក​ឲ្យ​មាន​សុខភាព​ល្អ មិន​ងាយ​កើត​មាន​បញ្ហា​ឡើយ ។

2.​នៅ​ក្នុង​ផ្លែ​ចេក​នេះ មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​ឲ្យ​រាង​កាយ​អ្នក​អាច​បញ្ចេញ​ជាតិពុល​ចេញ​មក​ក្រៅ​តាម​រយៈ​ការ​បត់ជើងតូច ។ ដូចនេះ អ្នក​អាច​ញ៉ាំ​មួយ​ថ្ងៃ​ចំនួន​មួយ​ផ្លែ​បាន ។

3.​ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​ចេក​នេះ​រួច អ្នក​នឹង​មិនសូវ​មាន​អារម្មណ៍​ថា​ឃ្លាន​នោះ​ទេ​។ ដូចនេះ អ្នក​នឹង​មិនសូវ​ពិសារ​អាហារ​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ ។

4.​ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​ចេក​នេះ​រួច វា​នឹង​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​រំលាយ​អាហារ​បាន​ល្អ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ទល់លាមក​នោះ​ទេ ។

5.​នៅ​ក្នុង​ចេក​នេះ មាន​សារធាតុ​ដែល​អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​អ្នក​។ ដូចនេះ អ្នក​នឹង​មិន​ងាយ​ប្រឈម​មុខ​នឹង​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ខ្ពស់​ក្នុង​រាង​កាយ​នោះ​ទេ ។

6.​ក្រោយ​ពេល​ដែល​អ្នក​ពិសា​ចេក​រួច វា​នឹង​អាច​ជួយ​បំបាត់​អារម្មណ៍​នឿយហត់​។ ម្យ៉ាងទៀត បើ​អ្នក​តែង​ឈឺ​សាច់ដុំ​ក្រោយ​ហាត់ប្រាណ​រួច អ្នក​ក៏​អាច​ញ៉ាំ​ចេក​នេះ​ដែរ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​បាត់​នូវ​អាការ​ឈឺ​ទាំងនោះ ។

7.​ប្រសិនជា​អ្នកមាន​អារម្មណ៍​ស្មុគស្មាញ អ្នក​អាច​ពិសា​ចេក​នេះ​បាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ និង​សប្បាយ​ចិត្តបាន​ក្រោយ​ពេល​ដែល​ញ៉ាំ​រួច ។

8.​បើ​អ្នក​គេង​មិន​លក់ អ្នក​អាច​ពិសា​ចេក​ចំនួន​មួយ​ផ្លែ​មុន​ចូល​គេង​បាន នោះ​អ្នក​នឹង​អាច​គេង​លក់​ស្រួល​ជា​មិន​ខាន​ឡើយ ។

9.​នៅ​ក្នុង​ចេក​នោះ​ក៏​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នកផង​ដែរ ។ ដូចនេះ អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម អាច​បរិភោគ​ផ្លែ​ចេក​នេះ​បាន ។

10.​ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​នឹង​មាន​លំនឹង​ក្រោយ​ពេល​ដែល​អ្នក​ពិសារ​ចេក​ចំនួន​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ ។

11.​ប្រសិនជា​អ្នកមាន​ជំងឺ​ខ្វះ​ឈាម ចេក​នេះ​ក៏​អាច​ជួយ​អ្នក​បាន​ដែរ ដោយ​ជួយ​ប៉ូវ​ឲ្យ​ឈាម​អ្នក​គ្រប់​វិញ​។

12.​ផ្លែ​ចេក​នេះ នឹង​អាច​ជួយ​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​បាន មិន​ងាយ​ម្ញូ​ប​នោះ​ទេ​។ ជា​ពិសេស អ្នក​ដែល​មាន​ភ្នែក​តែងតែ​ស្ងួត ក៏​ចេក​នេះ​អាច​ជួយ​បាន​ដែរ ។

13.​ផ្លែ​ចេក នឹង​អាច​ជួយ​រាង​កាយ​អ្នក​ឆាប់​ស្រូប​យក​កាល់ស្យូម​បាន ។ ដូចនេះ ឆ្អឹង​អ្នក​នឹង​មាន​ភាពរឹងមាំ​ផង​ដែរ ។

14.​ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​ផ្លែ​ចេក​នេះ​រួច នោះ​អ្នក​នឹង​អាច​មាន​កម្លាំង​ពេញ​ខ្លួន ដើម្បី​បំពេញការងារ ដោយ​ធ្វើ​ឲ្យ​ការងារ​អ្នក​អាច​ទទួល​បាន​ផល​ខ្ពស់​ផង​ដែរ ។

15.​ជំងឺ​ផ្សេង​ៗ និង​ជំងឺមហារីក​នឹង​ឃ្លាតឆ្ងាយ​ពី​អ្នក ក្រោយ​ពេល​ដែល​អ្នក​ពិសា​ផ្លែ​ចេក​ចំនួន​មួយ​ជា​រៀងរាល់ថ្ងៃ (​ប្រភព​ពី​៖ Health.com.kh) ៕