GDP របស់​ប្រទេស​ជប៉ុន​ក្នុង​អំឡុង​ខែកក្កដា​ដល់​កញ្ញា​ធ្លាក់​ចុះ

141

ទីក្រុង​តូ​ក្យូ ៖ យោង​តាម​ទិន្នន័យ​រដ្ឋាភិបាល​ដែល​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​ប្រមាណ ២,៥% កាលពី​ត្រីមាស​ខែកក្កដា​ដល់​កញ្ញា ដែល​ជា​ការ​ធ្លាក់​ចុះ​ច្រើន​ជាងគេ​ក្នុងអំឡុងពេល​៤​ឆ្នាំ​មកនេះ ខណៈ​ដែល​គ្រោះ​ធម្មជាតិ​បន្តបន្ទាប់​ប៉ះពាល់​ដល់​ការ​ចំណាយ ។

Loading...

ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ជាដំបូង​បាន​ឲ្យ​ដឹង​ដែរ​ថា ផលិតផល​ក្នុងស្រុក​សរុប​បាន​ធ្លាក់​ចុះ ១,២%​នៅ​ត្រីមាស​ទី​៣​នា​ឆ្នាំ២០១៨ ។
វា​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាងគេ​តាំងពី​ត្រីមាស​ទី​២​កាលពី​ឆ្នាំ ២០១៤ ដែល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​អស់​៧,៣% ព្រោះតែ​ពន្ធ​លើ​ការ ចំណាយ។ គ្រោះ​ធម្មជាតិ​ដូច​ជា​ខ្យល់ព្យុះ Jebi និង​គ្រោះ​រញ្ជួយ​ដី​បាន​ប៉ះពាល់​ដល់​ការ​ចំណាយ​របស់​អាជីវកម្ម​ដូច​ជា អ្នក​លក់រាយ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា ។

ការ​ចំណាយធនធាន​បាន​ធ្លាក់​ចុះ ២,៨% បើ​ធៀប​នឹង​ត្រីមាស​មុន ប៉ុន្តែ​ខុទ្ទកាល័យ​បាន​ចង្អុលបង្ហាញ​ថា វា​កើត​មាន​ឡើង​បន្ទាប់​ពី​លូតលាស់​អស់​២​ឆ្នាំ​មក​ហើយ ។ ការ​ចំណាយ​ឯកជន​វិញ​បាន​ធ្លាក់​ចុះ​បន្តិច​មក​ស្មើនឹង​០,២% ខណៈ​ដែល​ការ​វិនិយោគសាធារណៈ​ត្រូវ​បាន​ធ្លាក់​ចុះ​មក​ស្មើ​២% និង​មានការ​វិនិយោគ​លើ​ផ្ទះ​ឯកជន​កើនឡើង​បន្តិច​មក​ស្មើនឹង​០,៧%​។ ការ​នាំ​ចេញ​មិន​មានការ​ផ្លាស់​ប្តូរ​ទេ គឺ​ធ្លាក់​ចុះ​១,៨%​។ GDP​របស់​ជប៉ុន​នឹង​ធ្លាក់​ចុះ​មក​ស្មើ​២,៧%​ផង​ដែរ ។

សេដ្ឋវិទូ​គិត​ថា សេដ្ឋកិច្ច​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​តម្រូវការ​ក្នុងស្រុក​នៅ​អំឡុង​ពី​ខែតុលា​ដល់​ធ្នូ ប៉ុន្តែ​សេដ្ឋវិទូ​មួយ​ចំនួន​ទៀត​មិន​យល់​ស្រប​ឡើយ​៕ ប្រែ​សម្រួល​ដោយ ៖ ណៃ ដា​លី​ន