កញ្ញា រឿ​ន ណាត ​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​ការ​ប្រកួត Miss Universe 2018

209

ការ​ប្រកួត Preliminary Competition ក្នុង​កម្មវិធី Miss Universe 2018 បាន​ប្រព្រឹត្ត​ទៅ​នៅ​យប់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ IMPACT Arena ក្រុង​បាងកក ប្រទេស​ថៃ ដោយ​វគ្គ​នេះ​បេក្ខភាព​ប កញ្ញា តំណាង​ជាតិ​នីមួយ​ៗ ត្រូវ​ប្រកួត ២​វិញ្ញាសា គឺ​រ៉ូ​បរា​ត្រី​ស​មោ​លសរ និង ឈុត​ហែល​ទឹក​។

Loading...

ពិន្ទុ​ដែល​បាន​ពី​ការ​ប្រកួត​ដ៏​សំខាន់​នេះ នឹង​បូក​ជាមួយ​ពិន្ទុ​វគ្គ​សម្ភាសន៍ ដើម្បី​សម្រេច​ថា បេ​ក្ខ​នារី​រូប​ណា​នឹង​ឆ្លង​ទៅ​កាន់ Top20 នៅ​រាត្រី​ផ្ដាច់ព្រ័ត្រ ដែល​បញ្ចប់​នៅ​ថ្ងៃអាទិត្យ ទី​១៥ ខាង​មុខ​នេះ​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​វគ្គ Preliminary Competition នេះ យើង​សង្កេត​ឃើញ​បវរកញ្ញា​នីមួយ​ៗ​បាន​រំលេច​សម្រស់​ក្នុង​ឈុត​រាត្រីសមោសរ​ប្រណីត​ៗ គួរ​ជាទី​ទាក់ភ្នែក ជា​ពិសេស​គឺ​បវរកញ្ញា​កម្ពុជា កញ្ញា រឿ​ន ណាត តែ​ម្ដង​។

ជាក់ស្ដែង កញ្ញា រឿ​ន ណាត បាន​បង្ហាញ​វត្ត​មាននៅ​លើ​ឆាក គ្រង​ដោយ​ឈុត​រាត្រី​ពណ៌​ក្រហម​កុលាប បញ្ចេញ​កាយវិការ​ដើរ​ល្វតល្វន់ ប្រកបដោយ​ភាព​ជឿជាក់ គួរ​ឲ្យ​មោទនភាព​ជាទី​បំផុត​។ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ថា តើ​បវរកញ្ញា​ចក្រវាល​កម្ពុជា ២០១៨ រឿ​ន ណាត នឹង​ស្លៀក​រ៉ូ​បរា​ត្រី​ស​មោ​លសរ​បែប​ណា នឹង​ដើរ​ស្អាត​យ៉ាងណា ។

យប់មិញ​នេះ​ជា​កម្មវិធី​ដើរ​បង្ហាញ​ម៉ូ​ដ​ក្នុង​ព្រឹ​ត្ត​ការណ៍​ប្រកួត​សម្រស់ Miss Universe 2018 ដែល​មាន​ឈុត​រាត្រីសមោសរ និង​ឈុត​ហែល​ទឹក​បង្ហាញ​ដោយ​បេ​ក្ខ​នារី​មក​ពី​ជិត​១០០​ប្រទេស​ជុំវិញ​ពិភពលោក​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​នោះ គឺ​បវ​កញ្ញា​ចក្រវាល​កម្ពុជា កញ្ញា រឿ​ន ណាត ធ្វើ​បាន​ល្អ​បំផុត ទាំង​កាយវិការ និង​ទឹកមុខ​នៅ​លើ​ឆាក​ដ៏​ធំ​។ យើង​មាន​តែ​បន្ត​លើកទឹកចិត្ត​ជា​បន្ត​ទៀត​ដល់​តំណាង​បវរកញ្ញា​កម្ពុជា រឿ​ន ណាត ដោយ​ដឹង​ថា មួយ​រយៈ​នេះ​នាង​តស៊ូ​សម្តែង​ខំ​ប្រឡង ដើម្បី​នាំ​កិត្តិយស​ជូន​ភូមិកំណើត ទោះជា​ពេល​ខ្លះ​សុខភាព​បែប​ណា​ក៏​ដោយ​។

ភាព​ខិតខំ​នេះ មហាជន​ទទួលយក​បាន​ទោះបី​លទ្ធផល​បែប​ណា​ក៏​ដោយ ដោយសារ​គេ​មើលឃើញ​ថា សម្រស់​ស្ត្រី​កម្ពុជា​កំពុង​តែ​ត្រដែត​លើ​ឆាក ព្រម​ជាមួយ​ភាព​ក្លាហាន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។ ដោយខាត់ សាមឿន