ព្រឹទ្ធសភា​អា​មេ​រិ​ក​ចោទ​រជ្ជទាយាទ​សម្លាប់​អ្នកកាសែត

206

សហរដ្ឋអាមេរិក ៖ ព្រឹទ្ធសភា​អា​មេ​រិ​ក​កាល​ពី​ថ្ងៃ​ទី​១៣​ធ្នូ បាន​អនុម័ត​ដោយ​គ្មាន​សំឡេង​ប្រឆាំង​ណាមួយ សេចក្ដីសម្រេច​មួយ ដែល​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​ព្រះ​អង្គ​ម្តា​ស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត MOHAMMED BEN SALMANE​ថា​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​សម្លាប់​អ្នកកាសែត​ប្រឆាំង លោក​JAMAL KHASHOGGI​។

Loading...

មាន​លក្ខណៈ​និមិត្តរូប​បំផុត​ព្រោះ​សេចក្ដីសម្រេច​នោះ ត្រូវ​បាន​គាំទ្រ​ទាំង​ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ ទាំង​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ ប៉ុន្តែ​អនាគត​នៃ​វិធានការ​នោះ​នៅ​ពុំ​ទាន់​ច្បាស់​នៅឡើយ​។ ពុំ​ទាន់​មាន​កាលបរិច្ឆេទ​សម្រាប់​ការ​បោះ​ឆ្នោត​របស់​សភា​ត្រូវ​បាន​កំណត់ រួច​បន្ត​មក​ទៀត​នៅ​ត្រូវ​ឆ្លងកាត់​ការ​ចុះហត្ថលេខា​របស់​ប្រធានាធិបតី​ លោក​ដូ​ណា​ល់​ត្រាំ​ទើប​មាន​សុពលភាព​។

អ្នកកាសែត​រូប​នោះ​ជា​អ្នក​សរសេរ​អត្ថបទ​ឲ្យ​កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍ ត្រូវ​សម្លាប់​កាលពី​ថ្ងៃ​ទី​២​តុលា ក្នុង​ស្ថាន​កុងស៊ុល​ប្រទេស​លោក ប្រចាំ​ក្រុង​អីុ​ស្តង់​ប៊ុល បន្ទាប់​មក​ត្រូវ​គេ​កាត់​ដៃ​កាត់​ជើង ក្នុង​ប្រតិបត្តិការ​មួយ​ដែល​ក្រុង​រី​យ៉ា​ដ​ថា ពុំ​មានការ​អនុញ្ញាត​។

សេចក្ដីសម្រេច​នោះ​ក៏​ស្នើ​ផង​ដែរ​ឲ្យ​ដោះ​លែង​អ្នក​សរសេរ BLOG​ម្នាក់ លោក​RAIF BADAWI ដែល​ជាប់ចោទ​ហើយ​ចាប់​ឃុំឃាំង​ពី​បទ​ប្រមាថ​ដល់​អ៊ិ​ស្លា​ម ប្អូនស្រី​​របស់​គេ​នាង​SAMAR BADAWI ព្រមទាំង​បណ្ដា​សកម្មជន​ជា​អ្នកទោស​នយោបាយ ដែល​ចាប់ខ្លួន​ក្នុង​ឆ្នាំ​២០១៨​។

ទោះបី​យ៉ាងណា​បណ្ដា​ព្រឹទ្ធ​សមាជិក​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ទំនាក់ទំនង​ជាមួយ​ក្រុង​រី​យ៉ា​ដ​គឺ​សំខាន់​សម្រាប់​សន្តិសុខ​សហរដ្ឋអាមេរិក និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន​៕ ដោយ​ខាន់ សុខឃន