នាយក​រដ្ឋមន្ត្រី​គេច​ផុត​ពី​ការ​បោះ​ឆ្នោ​ត​មិន​ទុកចិត្ត

213

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​THERESA MAY កាល​ពិ​ី​ថ្ងៃ​ទី​១១​ធ្នូ​បាន​គេច​ផុត ពី​ការ​បោះ​ឆ្នោត​ពុំ​ជឿ​ទុកចិត្ត​របស់​សភា រៀបចំ​ដោយ​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​អភិរក្សនិយម​របស់​លោកស្រី ដែល​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​BREXIT ចុះហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប​។ ដោយសារ​សមាជិក​សភា​ជាង​២​ភាគ​៣​ពុំ​យល់​ស្រប​តាម​កិច្ចព្រមព្រៀង​នោះ ទើប​ការ​ខ្វែងគំនិត​គ្នា​ពិតជា​ស្វិតស្វាញ​ដើម្បី​ឲ្យ​សភា​អនុម័ត​កិច្ចព្រមព្រៀង​នោះ​។

Loading...

ក្នុង​សេចក្ដីថ្លែងការណ៍​យ៉ាង​ខ្លី​មួយ នៅ​មុខ​និវេសនដ្ឋាន​របស់​លោកស្រី នាយក​រដ្ឋមន្ត្រី​អង់គ្លេស​អះអាង​ថា លោកស្រី​រីករាយ​ចំពោះ​ការ​បន្ត​គាំទ្រ​លោកស្រី ដែល​អាច​ឲ្យ​លោកស្រី​បន្ត​អនុវត្ត​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ហៅ​កាត់​ថា BREXIT​សម្រាប់​ប្រជាជន​និង​ការ បង្រួបបង្រួម​ប្រទេស​។ លោកស្រី​ក៏​អះអាង​ដែរ​ពី​ការ​ស្តាប់​យោ ប​ល់​តំណាង​រា ស្ត្រ​ជា​ច្រើន​រូប ដែល​អស់​ការ​ជឿ​ទុកចិត្ត​ចំពោះ​លោកស្រី​។

លោកស្រី​ទទួល​ការ​គាំទ្រ​របស់​សមាជិក​សភា​អភិរក្សនិយម ២០០​រូប​ទល់​នឹង​១១៧​រូប​ដែល​ចង់​ឲ្យ​លោកស្រី​ចាកចេញ ទោះ​បី​មាន​សម្បទាន​នានា​របស់​លោកស្រី ចំពោះ​ពួក​អ្នកគាំទ្រ​BREXIT​ជា​ប្រភព​នៃ​ការ​ប៉ុនប៉ង​ផ្ដួលរំលំ​លោកស្រី ឲ្យ​លោក​ស្រីចាក​ចេញពី​តំណែង​មុន​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០២០​ផង​៕