ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី

190

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរ​ករណី​ទី​១.​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្ល​វ​លំ​ក្រាល​គ្រូ​ស​ក្រហម​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​អូរ​ពក​សាមគ្គី ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ​។ នគរបាល​ប្រាប់​ថា គ្រោះថ្នាក់​ចរាចរ​នេះ បាន​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6818 បើកប​ដោយ​ឈ្មោះ កុ​ច សា​រិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់។

Loading...

បន្ទាប់​ពី​បាន​បើករថយន្ត​បង្ករ​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ គ្មាន​ពាក់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ថោ​ង ស៊ិ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ជាំ​ស្វាយ ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ស្លាប់​នៅ​កន្លេង​កើតហេតុ (​មិន​ពាក់មួក​សុវត្ថិភាព​)។សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​បឋម​បង្ក​ដោយ​អ្នកបើកបរ​រថយន្ត បើកបរ​មិន​ប្រកាន់​ស្តាំ និង​មាន​ល្បឿន​លឿន វត្ថុ​តាង​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្តាន់ ដើម្បី​ចាត់ការ​តាម​ច្បាប់​។

ករណី​ទី​២.​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្ល​វ​ជាតិ​លេខ​៦ ក្នុងភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត ក្នុង​ទិស​ដៅ​ស្របគ្នា​(​ពី​ជើង​ទៅ​ត្បូង​) បណ្តាល​ឲ្យ​របួសធ្ងន់​០១​នាក់ ដែល​បង្ក​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​សណ្តោង​សឺ​មី​រ៉ឺ​ម៉ក ក្បាល​ពណ៌​ស​.​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 3A-7001 សឺ​មី​រ៉ឺ​ម៉ក លេខ 4A-0314 (​ដឹក​មើមដំឡូង​មី​) បើកប​ដោយ​ឈ្មោះ ធឹ​ម បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ជប់ ឃុំ​ជប់ ស្រុក​ជប់ ខេត្ត​ត្បូងឃ្មុំ​រង​របួសធ្ងន់​។

បន្ទាប់​ពី​បើករថយន្ត​បង្ក​ទៅ​បុក​គូទ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​(៥​ភ្លៅ​) ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A-1382 (​ដឹក​មើមដំឡូង​មី​)​ដូច​គ្នា បើកបរ​ដោយ​ឈ្មោះ ឆុង សុខុម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ជៀ​ច ស្រុក​កំចាយមា ខេត្តព្រៃវែង​(​គ្មាន​របួស​)​។ ករណី​នេះ មូលហេតុ​បឋម​បង្ក​ដោយ អ្នកបើកបរ​រថយន្ត​សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ឈ្មោះ ធឹ​ម បញ្ញា បើកបរ​ក្នុង​ស្ថានភាព​ងងុយដេក និង​មាន​ល្បឿន​លឿន​ក្រោយ​កើតហេតុ​វត្ថុ​តាង​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕