គ្រោះថ្នាក់​ចរាចរ​មួយ​ថ្ងៃ​កើតឡើង​១១​លើក ស្លាប់​៧​នាក់​របួសធ្ងន់​ស្រាល​១៣​នាក់

259

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៤ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​១១​លើក (​យប់​៧​លើក​) ស្លាប់​ប្រុស​៧​នាក់ របួសធ្ងន់​៩​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​។ មូលហេតុ​គ្រោះថ្នាក់ ៖ ល្បឿន​៣​លើក​ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធ​២​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ ៣​លើក ស្លាប់​៣​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​,​ងងុយដេក​១​លើក​,​កត្តា​យាន​១​លើក​។ សរុប​ស្លាប់​៧​នាក់ ម៉ូតូ​ស្លាប់​៧​នាក់​(​មិន​ពាក់មួក​៧​នាក់​)​។

Loading...

គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ នឹង​ម៉ូតូ​៤​លើក ស្លាប់​៣​នាក់​,​ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ ២​ស្លាប់​២​នាក់​លើក​, រថយន្ត​តូច​នឹង​ថ្មើរជើង​១​លើក​,​រថយន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២១​គ្រឿង ក្នុង​នោះ​មាន ៖ ម៉ូតូ​១៣​គ្រឿង​,​រថយន្ត​តូច​៤​គ្រឿង​,​រថយន្ត​ធំ​៤​គ្រឿង​,​ថ្មើរជើង​១​នាក់​។ យានយន្ត​បង្កហេតុ ៖ ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​៣​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៤​លើក​,​ផ្លូវ​ខេត្ត​៦​លើក​, ផ្លូវលំ​១​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ភ្នំពេញ​២​លើក​ស្លាប់​២​នាក់​របួស​២​នាក់​, កំពង់ធំ​២​លើក​ស្លាប់​១​នាក់​របួស​១​នាក់​,​កំពត​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​,​ព្រះ​សីហ​នុ​២​លើក​ស្លាប់​២​នាក់​របួស​១​នាក់ និង​ខេត្តស្វាយរៀង​១​លើក​ស្លាប់​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ ៖ មធ្យោបាយ​គោលដៅ​៤១៨៨​គ្រឿង​(​ម៉ូតូ​៥៦%) មធ្យោបាយ​ល្មើស​៧០១​គ្រឿង​(៦៥%) អប់រំ​២៥៤​គ​គ្រឿង​(​ម៉ូតូ​៥៤%) មធ្យោបាយ​ពិន័យ​៤៤៧​គ្រឿង​(​ម៉ូតូ​៧៣%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​បាន​ចុះ​អនុវត្ត​៤៤​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១៩៥៣​គ្រឿង អប់រំ​១១២​គ្រឿង ពិន័យ​ចំនួន​សរុប​៣០៣​គ្រឿង (​មួក​២០០​គ្រឿង កញ្ចក់​១០៣​គ្រឿង ស្រវឹង​០​គ្រឿង ផ្សេង​ៗ០​គ្រឿង​៕