ទស្សនកិច្ច​សិក្សា ស្តី​ពី​ការងារ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ

132

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​រង​តំបន់​ទី​១ តំណាង​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ដឹកនាំ​ជា​គណៈអធិបតី​ក្នុង​ពិធី ទស្សនកិច្ច​សិក្សា ស្តី​ពី​ការងារ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ នៅ​កងអនុសេនាធំ​ទី​២ ក្នុង​វរ​សេនា​តូច​លេខ​៥១៤ ចំណុះ​ឲ្យ​កងពល​លេខ​៥១ ស្ថិត​ក្នុង​ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយ​មានការ​ចូលរួម​ពី លោក​មេបញ្ជាការ​រង​កងពលតូច​ថ្មើរជើង​លេង​៥១ កងការពារ​ព្រំដែន​លេខ​៥០៣ ប៉ូលិស​ការពារ​ព្រំដែន ផ្នែក​សឹក​រង​ស្រុក​ស្វាយចេក អធិការ​ស្រុក​ស្វាយចេក វរ​សេនា​តូច​ផ្សេង​ៗ និង​បណ្តា​អង្គភាព​ឈរជើង​តាម​ព្រំដែន សរុប​រួម​ចំនួន​១៥៦​នាក់ បាន​មក​ចូល​រួប​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ រក​ការ​រីក​ចម្រើន​អនុវត្តន៍​ជា​បន្ត​ទៅ​មុខ​ទៀត​។

Loading...

បន្ទាប់​ពី​ប្រតិភូ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​តាម​បណ្តា​គោលដៅ នានា​ក្នុង កងអនុសេនាធំ​លេខ​២​រួច​មក គណៈអធិបតី និង​ប្រតិភូ​ក៏​បាន​ចូលរួម​មតិ​វាយតម្លៃ​នូវ​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​ដែល​អង្គភាព​ទាំងមូល​ធ្វើ​បាន​។ ក្នុង​នោះ​សរុប​វាយតម្លៃ​ក្នុង​អង្គពិធី ជាបឋម អស់លោក មេបញ្ជាការ​តាម​បណ្ត​អង្គភាព​ផ្សេង​ៗ ជា​អធិបតី​បាន​ធ្វើការ​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វត្តមាន នៃ​ការ​អញ្ជើញ​ចូលរួម​ដ៏​កុះករ​ពី​សំណាក់​អស់លោក​ពី​គ្រប់​បណ្តា​អង្គភាព​ជិត​ឆ្ងាយ​ទាំងអស់ ដែល​បាន​ចូលរួម​ធ្វើ​ទស្សនកិច្ច​សិក្សា​ដើម្បី​ចែករំលែក​បទ​ពិសោធន៍​រក​ការ​រីក​ចម្រើន​ផ្លាស់​ប្តូរ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។

បន្ត​មក​លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ បាន​ធ្វើការ​កោតសរសើរ​ការ​រីក​ចម្រើន មានការ​វិវត្តន៍​ឈាន​ឡើង ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​រយ​:​ពេល​៣​ឆ្នាំ​មុន​(២០១៥)​កន្លង​មកនេះ​តាម​ទិស​ដៅ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ តែងតែ​ដាស់តឿន​ជា​ប្រចាំ សំខាន់​ការ​ធានា​ជីវភាព​កងទ័ព កសាង​ជំរុំ​ជម្រក​ស្នាក់​នៅ កសាង​ទីបញ្ជាការ​សម្រាប់​ការងារ ក្នុង​អង្គភាព​បន្ថែម​ទៀត​បាន​យ៉ាង​ល្អ​ប្រសើរ​។ លោក​ឧត្តមសេនីយ៍ទោ​បាន​បន្ត​ទៀត​ថា នេះ​សបញ្ជាក់​ពី ប្រសិទ្ធភាព​នៃ​ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​របស់​មេបញ្ជាការ​អង្គភាព​គ្រប់​ថ្នាក់ មានការ​សាមគ្គី ឯកភាព​ផ្ទៃក្នុង​ល្អ និង​ដោយ​អាស្រ័យ​មានការ​ចូលរួម​ដ៏​សស្រាក់សស្រាំ​ពី​នាយ​-​ពល​ទាហាន​គ្រប់​ៗ​រូប និង​ដោយ​អាស្រ័យ​លើ​ការ​យកចិត្តទុកដាក់​ពី មេបញ្ជាការ មេបញ្ជាការ​រង​ក្នុង​អង្គភាព ជួយ​ជំរុញ​ផង​ដែរ​។

តាម​រយៈ​នេះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ បាន​ជំរុញ និង​ធ្វើការ​ផ្តាំផ្ញើ ដល់​អង្គពិធី​ទាំងមូល ជា​ពិសេស​អង្គភាព​វរ​សេនា​តូច​លេខ​៥១៤ កំពុង​តែ​ឈានមុខ​គេ​ក្នុង​ការ​រីក​ចម្រើន​ក្នុង​អង្គភាព ទូ​ទាំង​យោធភូមិ​ភាគ​ទី​៥ ត្រូវ​បន្ត​អនុវត្តន៍​ការងារ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់ វិស័យ ដូចដែល​មាន​ចែង​នៅ​ក្នុង​ផែនការ​កសាង ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​របស់​យោធភូមិ​ភាគ​ទី​៥ ទាំង​៤​ខ្លឹមសារ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្មារតី​ច្នស​ប្រឌិត​គំនិត​ផ្តើម​តទៅ​មុខ​ទៀត​ឲ្យ​ដូច​ភ្លៀងរលឹម បន្ថែម​ទៀត​។ ព្រម​ជាមួយ​នេះ លោក​ឧត្តមសេនីយ៍ទោ ក៏​បាន​ក្រើនរំលឹក​គ្រប់​អង្គភាព​អនុវត្តន៍​ឲ្យ​រឹង​មាំ​ភារកិច្ច​នៃ​កង យោធពលខេមរភូមិន្ទ ការពារ​ជាតិ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​សុខ​សន្តិភាព ស្ថិរភាព​សង្គម​ជាតិ​កម្ពុជា​នៃ​យើង​ឲ្យ​បាន​ដាច់ខាត ទោះជា​តម្លៃ​ណា​ក៏​ដោយ ហើយ​ក៏​បាន​ផ្តល់​ថវិកា​ចំនួន​២​លាន​រៀល ឧបត្ថម្ភ​កម្មវិធី​ក្នុង​អង្គភាព​កងអនុសេនាធំ​ទី​២​ផង​ដែរ​៕