មនុស្ស​ប្រុស​ស្រី​៤​នាក់​រង​របួស ខណៈ​ម៉ូតូ​នឹង​ម៉ូតូ​បី​គ្រឿង​បុក​គ្នា

189

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល រវាង​ម៉ូតូ​បី​គ្រឿង​បាន​ប៉ះ​គ្នា នៅ​ចំណុច​ស្ពាន​លើ​ចាស់​(​ស្ពាន​ឥន្ទ​នូ​) ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។ សមត្ថកិច្ច​នគរបាល​ក្រុង កំពត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ មួយ​គ្រឿង​ម៉ាក​អ៊ី​លី​ហ្គែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 68G1 503-91​បើកបរ​ដោយ​ឈ្មោះ វ៉ាង តា​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ អាន់ ប៉ុប ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​រមាស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច។

Loading...

លុះដល់​ចំណុ​ច​ខាងលើ​ក៏​បាន​ប៉ះ​នឹង ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អ៊ែ​រ​ប្លែ​ត ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1FM-6805 បើក​ដោយ​ឈ្មោះ JEROEN BOBELDIJK ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ហូ​ឡង់ ស្នាក់​នៅផ្ទះ​សំណាក់​ម៉ា​ន់​ឃី បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត រួច​ម៉ូតូ​ម៉ាក​អ៊ី​លី​ហ្គែ​ន​បាន​ខ្ទាត​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BA-8816 បើក​ដោយ​ឈ្មោះ ញ៉ែ​ម ដា​លី​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ (​ប្រុស​) និង​ស្រាល​២​នាក់ (​ស្រី​១​នាក់​ប្រុស​១​នាក់​) ជនជាតិ​ហូ​ឡង់​។ សម្ភារ​ខូចខាត​រួម​មាន ៖ ម៉ូតូ​ទាំង​បី​គ្រឿង​ខូច​កម្រិត​ស្រាល​យក​មក​រក្សា​ទុក​នៅ​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​កំពត រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ​៕