ប្រកែក​តឹង​សរសៃ​.​ក​! ម្នាក់​ថា​បត់​អត់​ស៊ី​ញ៉ូ ម្នាក់​ថា​លឿន​ជែង​មិន​ប្រយ័ត្ន​ផ្អើល​ពេញ​ដងផ្លូវ

163

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើក​តាម​បណ្ដោយ​ផ្លូវ​ក្នុង​ល្បឿន​មធ្យម​ស្រប​ទិស​គ្នា​បត់​ស្តាំ​មិន​បាន​ស៊ី​ញ៉ូ ក៏​ត្រូវ​ម៉ូតូ​កង់​បី​បុក​ចំហៀង​រថយន្ដ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង តែ​មិន​បង្ក​ឱ្យ​នរណា​ម្នាក់​រង​របួស​ឡើយ ក្រោយមក​ម្នាក់​ប្រកែក​តឹង​សរសៃ​.​ក​យក​ត្រូវ​រៀងខ្លួន បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​10​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែធ្នូ នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស កែង​នឹង​ផ្លូវ​106 សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

Loading...

រថយន្ដ​បង្ក​ម៉ាក starex CVX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AW 7258 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ហើយ​រថយន្ត​រង​ការ​ខូចខាត​មួយ​ចំហៀង​ទ្វារ​ខាងស្តាំ​។ ចំណែក​ភាគី​ខាង​រង​គ្រោះជា​ប្រភេទ​រ៉ឺ​ម៉ក​កង់​បី បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​គ្រួសារ​មាន​គ្នា​ទាំងអស់​4​នាក់ ក្នុង​នោះ​មាន​ក្មេង​ង​ម្នាក់ តែ​មិន​មាន​នរណា​ម្នាក់​រង​របួស​ឡើយ គឺ​ខូចខាត​តែ​ម៉ូតូ​រ៉ឺ​ម៉ក​ដែល​ក្រឡាប់​ផ្ងារជើង​ប៉ុណ្ណោះ​។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​គាត់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​មធ្យម​ម​ធ្ម​តា ហើយ​គាត់​ទទួលស្គាល់​ថា គាត់​បត់​រថយន្ត​ទៅ​ខាងស្តាំ​ពិតជា​ឱ្យ​អត់​បាន​ស៊ី​ញ៉ូ​មែន ប៉ុន្តែ​គាត់​បើក​យឺត​ៗ ស្រាប់តែ​ម៉ូតូ​កង់​បី​បើក​មក​ពីក្រោយ​ក្នុង​ល្បឿន​បើក​ជែង​ខាងស្តាំ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្តាល​ឱ្យ​បុក​រថយន្ត​គាត់​ក្រឡាប់​តែ​ម្តង​។

ចំណែក​ភាគី​ខាង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​វិញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​គាត់​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​គ្រួសារ​គាត់​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត តែ​គាត់​ស្មាន​តែ​រថយន្ត​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ធម្មតា ដឹង​អី​គាត់​បត់​ស្តាំ​ភ្លាម​ៗ​ធ្វើ​ឲ្យ​គាត់​ចាប់​ហ្វ្រាំង​មិន​ជាប់ និង​ប្រឹង​ងាក​ច​ង្កូ​ច​គេច បណ្តាល​ឱ្យ​ជ្រុល​ទៅ​បុក​ចំ​ទ្វារ​រថយន្ត​ចំហៀង​ខាងស្តាំ បណ្តាល​ឱ្យ​ក្រ​ពិត​រង​ការ​ខូចខាត ចំណែក​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារជើង រង​ការ​ខូចខាត​ដូច​គ្នា តែ​សំណាង​មិន​បង្ក​ឱ្យ​ក្រុម​គ្រួសារ​គាត់​មាន​របួស​អ្វី​ទេ​។

ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ​ខាង​ម្ចាស់​រថយន្ត​អះអាង​ថា ខ្លួន​ត្រូវ ចំណែក​ខាង​ម៉ូតូ​ក៏​អះអាង​ថា ខ្លួន​ត្រូវ​ដូច​គ្នា បាន​ប្រកែក​តឹង​សរសៃ​.​ក​ដាក់​គ្នា​យកឈ្នះ​រៀងខ្លួន បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​។ ដោយ​យឹម​ ឈឿន