អ្នក​ស្គាល់​ផ្លែ​ក្រឡាញ់នេះ​ទេ… និយាយពី​ប្រយោជន៍​​វិញ​ស្មាន​មិន​ដល់

340

ផ្លែ​ក្រឡាញ់​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មិន​សម្បូរ​ណាស់ណា​ឡើយ ក៏​ព្រោះ​វា​ចេញ​ផ្លែ​តាម​រដូវ​ប៉ុណ្ណោះ ! គេ​ច្រើន​ទទួលទាន​ផ្លែ​ក្រឡាញ់​នៅ​ពេល​ទុំ ចំណែកឯ​រសជាតិ​នៃ​ផ្លែ​ឈើ​នេះ​វិញ គឺ​ចត់​ជូរអែម​ស្រ​ដៀង​នឹង​អំពិល ។ ភាគច្រើន​នៃ​ពួក​យើង​អាច​ស្គាល់ ហើយ​ធ្លាប់​ទទួលទាន​ផ្លែ​ឈើ​នេះ​រួច​ហើយ ប៉ុន្តែ​ប្រហែលជា​ស្មាន​មិន​ដល់​ទេ​ថា ផ្លែ​ក្រឡាញ់ អាច​ផ្ដល់​ឥទ្ធិពល​ល្អ​ណាមួយ​ចំពោះ​សុខភាព ។
អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​ផ្លែ​ក្រឡាញ់ ទោះជា​យ៉ាងណា​អ្នក​គួរ​ទទួលទាន​ត្រឹម​កម្រិត ឬ​បរិមាណ​សម​ល្មម​បាន​ហើយ ៖

Loading...

១. ជួយ​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ ៖ ផ្លែ​ក្រឡាញ់ មាន​ប្រសិទ្ធភាព​ជួយ​បង្កើន​ការ​ផលិត​ជាតិ​រំអិល​នៃ​បំពង់​ក្រពះ និង​ពោះវៀន ហេតុនេះ​ហើយ​ទើប​ផ្លែ​ឈើ​នេះ​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ដំបៅ​ក្រពះ​។ ការ​ផលិត​ជាតិ​រំអិល​កាន់តែ​ច្រើន​ឡើង នោះ​ស្រទាប់​ខាងក្នុង​នៃ​ក្រពះ​ត្រូវ​បានការ​ពារ​ផុត​ពី​ជាតិ​អាស៊ីត ហើយ​ការ​ឈឺចាប់ និង​រលាក​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ ។

២. បំបាត់​អាការ​ឈឺធ្មេញ ៖ ផ្លែ​ក្រឡាញ់ មាន​ផ្ទុក​នូវ​សារធាតុ saponin ជួយ​កម្ចាត់​បាក់តេរី​ដែល​បណ្ដាល​ឲ្យ​ឈឺធ្មេញ និង​បំបាត់​អាការ​ឈឺចាប់ ។

៣.​ព្យាបាល​ជំងឺរាក់​ស៊ី​ធ្មេញ ៖ យោង​តាម​វេជ្ជបណ្ឌិត​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​ជំងឺរាក់​ស៊ី​ធ្មេញ គឺ​កង្វះ​វីតាមីន​C ក្នុង​រាង​កាយ ។ ចាប់តាំងពី ក្រឡាញ់ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C នោះ​ការ​ទទួលទាន​វា​ជា​វិធី​បែប​ធម្មជាតិ​មួយ​ព្យាបាល​បញ្ហា​នៃ​ជំងឺរាក់​ស៊ី​ធ្មេញ ។

៤. បង្កើន​ការ​រំញោច​អាំង​ស៊ុ​យ​លី​ន ៖ អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ អាច​ទទួល​បាន​អត្ថប្រយោជន៍​មិន​គួរ​ឲ្យ​ជឿ​ពី​ការ​ទទួលទាន​ផ្លែ​ក្រឡាញ់​បាន ដោយ​វា​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ប្រែប្រួល​ទៅ​នឹង​អាំង​ស៊ុ​យ​លី​ន ។ ផ្លែ​ក្រឡាញ់ ក៏​មាន​ប្រសិទ្ធភាព​គ្រប់គ្រង​កម្រិត​ត្រឹមត្រូវ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ ។

៥. ព្យាបាល​អាការ​ទល់លាមក​ ៖ ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ហើយ​នោះ ផ្លែ​ក្រឡាញ់ ក៏​មាន​ប្រសិទ្ធភាព​បង្កើន​ការ​ផលិត​ជាតិ​រំអិល​ក្នុង​បំពង់​ពោះវៀន​ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​ជម្រើស​នៃ​ផ្លែ​ឈើ​ដ៏​ប្រសើរ​ជួយ​ទប់ស្កាត់ និង​ព្យាបាល​អាការ​ទល់លាមក ។

៦. ព្យាបាល​ជំងឺ​ឫសដូងបាត ៖ ផ្លែ​ក្រឡាញ់​មាន​សមត្ថភាព​លើកកម្ពស់​ចលនា​ពោះវៀន ដូច្នេះ​វា​ជា​ជម្រើស​នៃ​ផ្លែ​ឈើ​ដ៏​ប្រសើរ​សម្រាប់​អ្នកជំងឺ​ឫសដូងបាត ដោយ​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​នៅ​ពេល​បត់ជើង​(​ប្រភព​ពី​៖ Health.com.kh) ៕