ត្រឡប់​ពី​ដើរ​មើល​មង​ដាក់​ត្រី​វិញ ខ្យល់គ​ដួល​បោក​ក្បាល​ស្លាប់

177

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ខ្យល់គ ដួល​បោក​ក្បាល​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ស្លាប់​តែ​ម្តង ខណៈ ដើរទៅ​មើល​មង​ដាក់​ត្រី​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ២០១៨ វេលា​ម៉ោង​១១​យប់ ចំណុច​ផ្លូវលំ​ពុទ្ធ​មណ្ឌល កម្ពុជា ភូមិ​ស្តៅ​កន្លែង​៥ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្ត កណ្តាល​។

Loading...

ជន​រង​គ្រោះ​ឈ្មោះ កេង ចិន្តា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ មាន​ស្នាម​ដាច់​រលាត់ស្បែក​ក្បាល​ផ្នែក​ខាងក្រោយ​។ នៅ​ថ្ងៃខែ​ឆ្នាំ និង​ពេលវេលា​ដូច​ខាងលើ​ជន​រង​គ្រោះ​បាន​មក​ពី​មើល​មង​ដាក់​ត្រី​នៅ​ចំណុច​អាង​ទឹក​បឹង​ធំ​ដោយ​ដើរ​តាម​ផ្លូវលំ​ពុទ្ធ​មណ្ឌល​ពេល​មក​ដល់​ផ្លូវបត់​ចូល​ផ្ទះ​ជន​រង​គ្រោះ​បាន​ដួល​ផ្ងារ​ក្រោយ​បណ្តាល​ឲ្យ​មាន​ស្នាម​ដាច់​រលាត់​សាច់​ក្បាល​ខាងក្រោយ​រួច​ក៏​ដេក​សន្លប់​នៅ​នឹង​ចិញ្ចើម​ផ្លូវ​។

បន្ទាប់​មក​មាន​អ្នកដំណើរ ឃើញ​ក៏​បាន​ទៅ​ប្រាប់​ដំណឹង​ដល់​គ្រួសារ​ជន​រង​គ្រោះ ពេល​បាន​ទទួល ព័ត៌មាន​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​មក​មើល និង​យក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​រុ​ស្សី ពេល​ទៅ​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ និង​ចេញ​លិខិតបញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ខ្យល់គ​៕